យុវជនចិត្តស្លុយ​! បេីក​រ៉ឺម៉ក​លឿនដូចហោះ កាច់ចង្កេះ​ស្ទាវពេក ធ្លាក់ពីលើរ៉ឺម៉កបោកនឹងថ្នល់ ហេីយត្រូវរ៉ឺម៉កខ្លួនឯងកិនសន្លប់ស្ដូកស្ដឹង

162
Le_Spa_LongBannerlow

រាជធានីភ្នំពេញ ៖ កុំប្រមាថជីវិតអ្នកដ៏ទៃពេលបើកបរ រៀនយកចិត្តគេដាក់ក្នុងចិត្តខ្លួនឯងផង ពេលបើកបរ ស្រលាញ់ជីវិតអ្នក​ សូមបេីកបរគោរពច្បាប់ចរាចរណ៍អោយបានត្រឹមត្រូវ​ ជៀសវាងកេីតមានគ្រោះថ្នាក់ចរាចរណ៍។ យុវជនចិត្តស្លុយ​ បេីកម៉ូតូសណ្ដោងរ៉ឺម៉ក​ លឿនដូចហោះ​ វ៉ាជែង​កាច់ចង្កេះ​ឡេីងស្ទាវ​ តែខ្វះការប្រុងប្រយ័ត្ន ​ធ្លាក់ជង្ហុកគំរបលូ​ បណ្ដាលឲ្យធ្លាក់ពីលេីរ៉ឺម៉កបោកនឹងថ្នល់​ រ៉ឺម៉កបុករបាំងថ្ម​ ហេីយមិនទាន់អស់ល្បឿន​ រេចង្កូតមកវិញកិនយុវជនចិត្តស្លុយ​ សន្លប់ស្ដូកស្ដឹង​ កណ្ដាលផ្លូវ​ ហេីយរ៉ឺម៉កនៅតែបន្តទៅមុខទៀតឡេីងចិញ្ចេីមផ្លូវបុកជាប់របងដែក​ ផ្អេីលបងៗអ្នករត់កង់បីជួយសង្គ្រោះ​ ងេីបដឹងខ្លួនឡេីង​ បេីកចេញលឿនស្លេវ​ ប៉ះបុកទាំងអ្នកជួយទៀត​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០០:៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃសៅរិ៍​ ទី១៦​ ខែមីនា ឆ្នាំ២០១៩នេះ នៅលេីកំណាត់ផ្លូវព្រះមុនីវង្ស​ ត្រង់ចំណុចខាងមុខចំហៀងខាងស្ដាំ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ គេឃេីញយុវជនចិត្តស្លុយ​ បេីកម៉ូតូសណ្ដោងរ៉ឺម៉ក​មួយគ្រឿង​ ក្នុងលឿនដូចហោះ​ ធ្វេីដំណេីរតាមផ្លូវព្រះនរោត្តម​ បត់ចូលមកផ្លូវព្រះមុនីវង្ស​ ដោយបានវ៉ាជែង​ កាច់ចង្កេះ​ចុះឡើងៗ​ឡេីងស្ទាវ​ តែដោសារតែខ្វះការប្រុងប្រយ័ត្ន ​ស្រាប់តែធ្លាក់ជង្ហុកគំរបលូ​ បណ្ដាលឲ្យយុវជនចិត្តស្លុយ ធ្លាក់ពីលេីរ៉ឺម៉កបោកនឹងថ្នល់​ រីរ៉ឺម៉កបានទៅបុករបាំងថ្ម​ ហេីយមិនទាន់អស់ល្បឿន​ទេ បានរេចង្កូតវិលត្រលប់មកវិញ​ កិនពីលេីយុវជនចិត្តស្លុយ​នោះ​ បណ្ដាលឲ្យសន្លប់ស្ដូកស្ដឹង​កណ្ដាលផ្លូវ​តែម្ដង ហេីយរ៉ឺម៉កនៅតែបន្តទៅមុខទៀតឡេីងចិញ្ចេីមផ្លូវបុកជាប់របងដែក​ ទីតាំងបណ្ដាញអគ្គិសនីកម្ពុជា​ ក្បែរភោជនីយដ្ឋាន​ទន្លេបាសាក់​២​ កល់ជាប់ទៅមុខលែងរួច​។

បង្កឲ្យមានការភ្ញាក់ផ្អេីលដល់ក្រុមអ្នករត់ម៉ូតូឌុប និងកង់បីដែលឈប់ចាំដឹកម៉ូតូនៅជិតនោះ​ រួមទាំងអ្នកដំណេីរ​ នាំគ្នាមកជួយមេីលយុវជនចិត្តស្លុយនោះ ខណៈនោះដែលមានរថយន្តគិលានសង្គ្រោះគ្លីនិកហុងហាក់​ បានមកដល់ដែរ​ តែអ្នករបួសនោះ​ ដឹងខ្លួនវិញ​ មិនព្រមឡើងរថយន្តសង្គ្រោះនោះទេ​ ហេីយស្ទុះងេីបតែដោយសារវិលពេកក៏អង្គុយសិន​ បន្តិចក្រោយមក​ ក៏ងេីបដេីរសំដៅទៅអង្គុយលេីម៉ូតូសណ្ដោងរ៉ឺម៉ក​ តែសភាពយុវជននោះ​ នៅវិលមុខខ្លាំង​ ក៏ដេកលេីរ៉ឺម៉កនោះ​ បានមួយសន្ទុះ​ គ្រាន់តែបងប្អូនប្រជាពលរដ្ឋ​ឃេីញលេខទូរស័ព្ទនៅជាប់អាវខាងមុខ​ ពីក្រោម Logo លេខ72​ ដែលពួកគាត់សន្ឋិដ្ឋានថាជា Logo ក្រុមហ៊ុនផលិតទឹកសុទ្ធ​ ប្រហែលៗ នៅខណ្ឌច្បារអំពៅ​ ទេីបហៅលេខទូរស័ព្ទនោះអោយ​ទាក់ទង​ប្រាប់អោយអ្នកកាន់លេខនោះបានដឹង​ ស្រាប់តែ​យុវជនចិត្តស្លុយ​ បញ្ចេះម៉ូតូ​សណ្ដោយរ៉ឺម៉កនោះ​ បេីកចេញលឿនស្លេវ​ ប៉ះបុកទាំងអ្នកជួយទៀត​ ចេញទៅដោយមិនអរគុណសូម្បីតែមួយម៉ាត់​ រួចបត់ឆ្វេងត្រលប់មកតាមផ្លូវព្រះមុនីវង្ស​ បួងចង្កូតឡេីងស្ទាវដដែល​ ក្នុងល្បឿនលឿនដូចហោះ​ ឡេីងទៅលេីស្ពានព្រះមុនីវង្សបាត់ស្រមោល​ ។ (អត្ថបទរូបភាព​ បងម៉េង​)

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close