សូមបងប្អូនប្រុងប្រយ័ត្ន! ល្បិចថ្មីរបស់លោកចោរ ដើម្បីលួចឥវ៉ាន់ក្នុងរថយន្ត

69
Le_Spa_LongBannerlow

ខេត្តសៀមរាប ៖ នេះចាត់ទុកជាលើកទី១ហើយ ដែលលោកចោរមួយក្រុម បានស្ពាយធុងហ្គាស់មកផ្សារទម្លុះទ្វារឡានឡិចស៊ីស ដែលឡានគេចតទុកនៅមុខផ្ទះត្រឹមត្រូវ ទម្លុះទ្វារឡានរបស់ជនរងគ្រោះដោយបានយកវ៉ាលីធំមួយចេញពីក្នុងរថយន្ដទៅបាត់ដោយសុវត្តិភាព ។ ហេតុការណ៍នេះ ត្រូវបានម្ចាស់ដឹងតាំងពីវេលាទៀបភ្លឺថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។

បើយោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះChanrith van បានផ្តល់ បទសម្ភាសន៍ថា ឡាននេះម៉ាកឡិចស៊ីស៣៣០ពណ៌ទឹកប្រាក់ ជារបស់បងប្រុសខ្លួន ដែលបានយកមកចតទុកនៅផ្ទះរបស់គាត់ ជាមួយនឹងឡានរបស់គាត់មួយគ្រឿងដែរ លុះដល់ភ្ញាក់ពីគេងដើរមកមើលឡានស្រាប់តែស្រងាកចិត្តយ៉ាងខ្លាំង ព្រោះតែឃើញទ្វារឡានរបស់ខ្លួនផ្នែកខាងក្រោយត្រូវបានចោរមួយក្រុមយកធុងផ្សារ មកផ្សារទម្លុះក្នុងគោលបំណងលួចយកទ្រព្យសម្បត្តិនៅខាងក្នុងរថយន្ដនោះ ។

ប្រភពដដែលបន្ដថា នៅក្នុងឡាននោះគ្មានរបស់របរអ្វីមានតំលៃប៉ុន្មានទេ តែមានវ៉ាលីសធំមួយនៅក្នុងនោះ ដោយសារម្ចាស់មិនបានយកចេញ ដែលនៅក្នុងវ៉ាលីសនោះមានតែសម្លៀកបំពាក់ប៉ុណ្ណោះ មិនមានលុយកាក់មាសប្រាក់អ្វីនោះទេ ហើយលោកចោរសង្ស័យពួកគេគិតថា នៅក្នុងវ៉ាលីសនោះ មានលុយកាក់ច្រើនហើយមើលទៅ ទើបពួកគេនាំគ្នាមកធ្វើសកម្មភាពដោយដឹកធុងខ្យល់មានឧបករណ៍ផ្សារមួយកំប្លេរ មកផ្សារទម្លុះទ្វារឡានរបស់ខ្លួនលួចយកវ៉ាលីសបែបនេះ ។

ក្រុមចោរបន្ទាប់ពីធ្វើសកម្មភាពរួចបានយកតែវ៉ាលីសនោះចេញទៅដោយមិនបានយកធុងផ្សារទៅជាមួយទេ ។ ម្ចាស់ក៏បានហៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើរបាយការណ៍ផងដែរ ។ បន្ទាប់ពីម្ចាស់ឃើញហេតុការណ៍បែបនេះគាត់ហួសចិត្តខ្លាំងពេកព្រោះមិមដែលជួបប្រទះ ម្យ៉ាងទៀតនេះក៏ជាសកម្មភាពថ្មីមួយទៀតរបស់ក្រុមចោរ ដូច្នេះម្ចាស់ បានថតរូបបង្ហោះនៅក្នុងបណ្ដាញសង្គមរបស់ខ្លួន ក្នុងន័យផ្ដល់ដំណឹងដល់ប្រជាពលរដ្ឋយើងទូទៅឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះទ្រព្យសម្បត្តិរបស់ខ្លួន ទោះបីពេលនេះគាត់មិនបាត់បង់អ្វីធំដុំក៍គាត់ចង់ចែករំលែកនូវសកម្មភាពចោរបែបថ្មីទៀតឲ្យពលរដ្ឋបានដឹងដើម្បីជាការប្រុងប្រយ័ត្នទាំងអស់គ្នា ។ ប៉ុន្ដែមិននឹកស្មានថាប្រិយមិត្តនៅក្នុងបណ្ដាញសង្គមខ្លះបែរជានិយាយក្នុងខុមមិនថាជាការលេងសើចទៅវិញ លោកបាននិយាយថាសូមឲ្យអ្នកខុមមិនយល់ពីអារម្មណ៍ជនរងគ្រោះអ្នកខូចខាតនិងបាត់បង់របស់នោះផង ។

បើយោងតាមភស្ដុតាងដែលបានបន្សល់ទុក និងស្លាកស្នាមធ្លុះធ្លាយរថយន្ដនេះ បញ្ជាក់ឲ្យឃើញថា ក្រុមចោរទាំងនេះពិតជាថ្លើមដុះមមីសមែន ព្រោះបើយើងពិនិត្យលើសម្ភារ និងសកម្មភាពនេះវាមិនមែនអាចធ្វើម្នាក់ឯងកើតទេហើយក៏មិនមែនធ្វើលឿនរហ័សនោះដែរ ពួកនេះពិតជាព្រហើនណាស់ ដូច្នេះសមត្ថកិច្ចមូលដ្ឋានគួបន្ដធ្វើការស្រាវជ្រាវ តើនៅតំបន់ក្បែរៗនោះ មានចំណុចគួឲ្យសង្ស័យដែរឬទេ ? ម្យ៉ាងវិញទៀតើសិនជាលើកនេះគេធ្វើបានជោគជ័យហើយនោះក្រុមនេះនឹងឈានទៅធ្វើរបៀបនេះនៅកន្លែងផ្សេងទៀតជាក់ជាមិនខាន ។ បើគេហ៊ានផ្សារទម្លុះទ្វារប៉ុណ្ណឹងហើយសង្ស័យលើកក្រោយអាចផ្សារផ្លុំផ្ដាច់ទ្វាររបងផ្ទះក៏ថាបានដែរ ៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close