ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូងនិងភរិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់កូរ៉េ បានចាកចេញពីប្រទេសកម្ពុជាហើយ ក្រោយបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង រយៈពេល៣ថ្ងៃ

46
CMA_LongBanner

ភ្នំពេញ៖ លោក មូន ចេអ៉ិន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) និងភរិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់កូរ៉េ បានចាកចេញពីប្រទេសកម្ពុជាហើយ តាមជើងយន្តហោះពិសេស បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង រយៈពេល៣ថ្ងៃ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នៅវេលាម៉ោង២និង១៥នាទីនេះ។

លោកប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។

អំឡុងពេលមកដល់ប្រទេសកម្ពុជា លោកបានចូលគាល់ព្រះមហាក្សត្រ ជួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ព្រមទាំងបានចុះហត្ថលេខាលើឯកសារចំនួន៥ ដែលជាកិច្ចព្រមព្រៀងរបស់កម្ពុជា-សាធារណរដ្ឋកូរ៉េផងដែរ។ លោកបានចូលរួមវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ និងជួបសំណេះសំណាលជាមួយវិនិយោគិនកូរ៉េ នៅកម្ពុជាផងដែរ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close