ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតទឹកទន្លេ ដោយជើងជាប់ចំណង សង្ស័យជាអំពើឃាត់កម្មបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

89
CMA_LongBanner

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលដោយ ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសខ្មែរឥស្លាមម្នាក់អណ្ដែតទឹកទន្លេ ដោយជើងជាប់ចំណង សង្ស័យជាអំពើឃាត់កម្ម ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្រុម១២ ភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា សពមានឈ្មោះ ស្លេស កវី អាយុ៣៣ឆ្នាំ មុខរបរអ្នកនេសាទ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

ប្រភពព័ត៌មានបានបន្តទៀតថា សពបុរសខាងលើបានបាត់ខ្លួនតាំងយប់ថ្ងៃ១៤មកម្លេះ ហើយខាងក្រុមគ្រួសារ និងអ្នកជិតខាងបានចេញទូកទៅរកដែរ តែរកមិនឃើញ។ រហូតដល់ថ្ងៃកើតហេតុទើបត្រូវបានអ្នកនេសាទខ្មែរឥស្លាមដូចគ្នាប្រទះឃើញ សពអណ្តែតទឹកទន្លេដោយមានសភាពខ្សែព័ណខ្មៅ (ខ្សែចងគោ) ចងជាប់កជើងជាច្រើនជុំ និងចងជាមួយកានពិដុងសាំង ដែលក្នុងនោះបានច្រកខ្សាច់ពេញតែម្ដង។ ភ្លាមៗនោះក្រុមអ្នកនេសាទដែលឃើញសពបុរសខាងលើបាននាំគ្នាស្រង់សាកសពមកលើទូក យកមកប្រាប់ក្រុមគ្រួសារផងដែរ។

បន្ទាប់ពីមានហេតុការណ៍នេះកើតឡើងសមត្ថកិច្ចមូលដ្ឋានបានមកដល់ទាក់ទងទៅខាងផ្នែកជំនាញកោសលវិច្ច័យក្រុង ចុះត្រួតពិនិត្យនិងធ្វើកំណត់ហេតុរួច និងប្រគល់សពឲ្យក្រុម គ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ចំរើន

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close