បុរសជនជាតិចិនពីរនាក់ ត្រូវនគរបាលខេត្ដព្រះសីហនុ ឃាត់ខ្លួនបន្ទាប់ពីរកឃើញសារធាតុញៀនមួយចំនួន

52
Le_Spa_LongBannerlow

ព្រះសីហនុ៖ កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅក្រុម១៣ ភូមិ១ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តព្រះសីហនុបានចុះបង្ក្រាបគ្រឿងញៀន ១ករណី។

ឃាត់ខ្លូនបានជនសង្ស័យម្នាក់ ឈ្មោះ Cui mang ភេទប្រុសអាយុ ៣៤ ឆ្នាំ ជនជាតិចិន មុខរបរមិនពិប្រាកដ ស្នាក់នៅមិនពិតប្រាកដ ក្នុងនោះនគរបាលដកបានវត្ថុតាងរួមមានថ្នាំញៀនម្សៅចំនួន២ កញ្ចប់ ,ទូរស័ព្ទ១ គ្រឿង។

ក្រោយមកបន្ទាប់ពីសាកសួរ តាមចម្លើយរបស់ឈ្មោះ Cui mang កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនក៏បានបន្តចុះបង្ក្រាបគ្រឿងញៀន១ករណីទៀត នៅក្រុម ៤៥ ភូមិ ១ សង្កាត់លេខ ៤ ក្រុ/ខេត្តព្រះសីហនុ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ.Guo Shaodi ភេទប្រុសអាយុ ២៨ ឆ្នាំ ជនជាតិចិនមុខរបរមិនពិតប្រាកដ ក្នុងនោះនគរបាលដកបានវត្ថុតាងរួមមានថ្នាំញៀនម្សៅចំនួន ៦ កញ្ចប់,ថ្នាំញៀនប្រភេទ WYចំនួន ២ គ្រាប់ ,ជញ្ជីងថ្លឹង១គ្រឿង ទូរស័ព្ទ ១គ្រឿង៕ដោយ៖ វ៉ើន កញ្ញា

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close