ត្រៀមទឹកទុកមុនឱ្យហើយទៅអ្នកនៅក្នុងខណ្ឌចំការមន! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី នៅតំបន់មួយចំនួន ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ

58
CMA_LongBanner

ភ្នំពេញ៖ នៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី នៅតំបន់មួយចំនួន ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដោយសារតែអ្នកជំនាញនឹងកាត់ភ្ជាប់បំពង់ ចែកចាយទឹកថ្មី។

សេចក្តីជូនដំណឹងបញ្ជាក់ថា ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ មានរយៈពេលខ្លីប្រមាណ០៣ម៉ោង ចាប់ពីម៉ោង២១៖០០នាទីយប់ ដល់ម៉ោង២៤៖០០នាទីយប់៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close