UI_LongBanner

គ្រាន់តែជាស្មៅសោះ តែផ្តល់ប្រយោជន៍ខាងឱសថមិនធម្មតាឡើយ! ស្មៅចិញ្ចៀន ឬស្មៅសេះ អាចព្យាបាល…

112

មិនដែលដឹងសោះធ្លាប់តែដកបោះចោល តែពេលនេះ ស្មៅចិញ្ចៀន ឬស្មៅសេះ អាចព្យាបាលនោមតិច ល្ហិតល្ហៃអស់កំលាំង ឈឺភ្នែករលាកតំរង់រោម រាក និងរោគសើស្បែកផងដែរ។

ស្មៅចិញ្ចៀន ឬស្មៅសេះ វាមានដើមតូចឆ្មារក្រាបនឹងដី វាចាក់ឫសបង្កើតជាកំរាលញឹកស្កះ។ ស្លឹកមានចង្អូរវែងស្រួច មានចុងពណ៌បៃតងចាស់ ឬបៃតងខ្ចី ភាគច្រើនវាដុះមកដោយខ្លួនឯងនៅដីដែលមិនសូវមានជីជាតិ។ វាមានកញ្ចុំផ្កាជាចង្កោមកួរវែងពណ៌បៃតង ផ្ការាងទ្រវែងមិនស្មើគ្នាទេ។

រុក្ខជាតិទាំងមូល អាចព្យាបាល រោគនោមតិច ល្ហិតល្ហៃអស់កំលាំង ឈឺភ្នែក រលាកតំរង់នោម រាក និងរោគសើស្បែក។
របៀបប្រើគឺ យករុក្ខជាតិទាំងមូល មកដាំផឹក ពី៣០០ទៅ៦០០មល អាចព្យាបាលរោគនោមតិច ល្លិតល្លៃ និងរោគឈឺភ្នែក។

CMA_LongBanner

ចំណែកឯរបៀបប្រើមួយទៀតគឺ ស្មៅស្រស់ស្ងោរជាមួយត្រី ឬបង្គាសំរាប់ព្យាបាលជំងឺរលាកតំរងនោម រោគរាក រោគហើម និងរោគសើស្បែក។

ចំណាំ៖ សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់ និងឲ្យអស់លទ្ធភាពជាមុនសិន មុននឹងប្រើវិធីខាងលើ អាចប្រើនៅពេលដែលអ្នកមិនមានជម្រើសផ្សេងតែប៉ុណ្ណោះ។

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close