សាកលវិទ្យាល័យឥន្ទ្រវិជ្ជា សូមអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយពីសាកលវិទ្យាល័យគ្រើករបស់ប្រទេសថៃឡង់ដ៏

39

សូមអបអរសាទរ និងគោរពជូនពរយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល សម្តេច ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយពីសាកលវិទ្យាល័យគ្រើក (Krirk University) ដ៏ល្បីមួយនៅប្រទេសថៃឡង់ដ៏ ។

នេះគឺជាមហាកិត្តិយសដ៏ធំធេងរបស់ព្រះរាជាណាចក្រកម្ពុជានិងជាសក្ខីភាពនៃស្នាដៃពិសិដ្ឋរបស់ សម្តេច ដែលប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យនិងប្រើប្រាស់សិល្បៈ និងវិទ្យាសាស្ត្រផ្នែកទំនាក់ទំនងនយោបាយ និងការទូតបង្កើតបានចំណងមិត្តភាពដ៏ប្រពៃជាមួយបណ្តាប្រទេសនៅសកលលោកនឹងដឹកនាំប្រទេសកម្ពុជាធានាបាននូវសុខសន្តិភាព សេ្ថរភាពនយោបាយ ការអភិវឌ្ឍលើគ្រប់វិស័យនិងកិត្យានុភាពល្បីរន្ទឺលើឆាកជាតិ និងអន្តរជាតិ។

សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រី ជាទីស្រលាញ់ សូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួនខ្លាំងក្លាជានិច្ច ជន្មាយុយឺនយូរ បញ្ញាញាណភ្លឺថ្លា ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ក្នុងបេសកកម្មជាតិដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់សុខសន្តិភាព ការអភិវឌ្ឍ វិបុលភាព និងកិត្យានុភាព ដ៏រុងរឿងនៃព្រះរាជាណាចក្រកម្ពុជា ៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close