មនុស្សស្លាប់កើនដល់ជិត១០០នាក់ ក្នុងគ្រោះថ្នាក់លិចសាឡង់នៅអ៊ីរ៉ាក់

63

នៅថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩នេះ អាជ្ញាធរអ៊ីរ៉ាក់បានឲ្យដឹងថាចំនួនមនុស្សស្លាប់នៅក្នុងគ្រោះថ្នាក់លិចសាឡង់ដឹកអ្នកដំណើរ លើសទម្ងន់មួយគ្រឿង នៅឯទន្លេ Tigris ក្បែរទីក្រុងម៉ូស៊ូលភាគខាងជើងនៃប្រទេស កាលពីថ្ងៃព្រហស្បតិ៍ បានកើនដល់៩៤នាក់ហើយ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន CNN ។

យោងតាមប្រធានអាជ្ញាធរការពារជនស៊ីវិល នៃទីក្រុងម៉ូស៊ូល លោក Husam Khalil សាឡង់ខាងលើអាចមានដឹកមនុស្ស ប្រមាណជា ២០០នាក់ ដែលភាគច្រើនជាស្រ្តីនិងកុមារ ហើយអ្នកស្លាប់ភាគច្រើនក៏ជាស្រ្តីនិងកុមារផងដែរ។ លោក Khalil បញ្ជាក់ទៀតថាកុមារ១៩នាក់ និងស្ត្រី៦១នាក់ គឺស្ថិតនៅក្នុងចំណោមអ្នកស្លាប់៩៤នាក់ ខណៈមនុស្ស៥៥នាក់ត្រូវបានជួយ សង្រ្គោះ។

គួរជម្រាបថា ក្រសួងយុត្តិធម៌អ៊ីរ៉ាក់បានបញ្ជាឱ្យចាប់ខ្លួនមនុស្ស៩នាក់ដែលធ្វើការឱ្យម្ចាស់សាឡង់លិចខាងលើ រីឯមូលហេតុនៃ សោកនាកម្មនពកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close