UI_LongBanner

សម្ដេច​តេជោ​ ហ៊ុន សែន៖ អាទិភាពទាំង៤របស់​សម្ដេច​នៅតែត្រឹមត្រូវរហូតមកដល់ពេលនេះ

138
CMA_LongBanner

ភ្នំពេញ​៖​ សម្ដេច​តេជោ​ ហ៊ុន សែន បានថ្លែងថា អស់រយៈពេលជាង៣០ឆ្នាំមកនេះ អាទិភាពទាំង៤ដែល​សម្ដេច​បានដាក់ចេញពីមុនរួមមាន៖ ទឹក ផ្លូវ ភ្លើង មនុស្ស នៅតែត្រឹមត្រូវរហូតមដល់ពេលបច្ចុប្បន្ននេះ គ្រាន់តែពេលនេះយើងប្រើពាក្យថា មនុស្ស ទឹក ផ្លូវ ភ្លើងវិញ។

សម្ដេច​តេជោ​ បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលរូបលោក និងលោក ខុង សៀនយ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន អញ្ជើញជាអធិបតីរួមគ្នាក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន(Express Way) ភ្នំពេញ-ព្រះសីហនុ។

សម្ដេច​តេជោ​ ហ៊ុន សែន បានបញ្ជាក់ថា នៅចិនគេប្រើពាក្យថា បើចង់មានឱ្យកសាងផ្លូវ ដោយឡែកនៅកម្ពុជាលោកបានប្រើប្រាស់ពាក្យថា «មានផ្លូវ មានសង្ឃឹម»។ លោកបានបន្តថា ការកសាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗគឺពិតជាចាំបាច់ណាស់ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈប្រកបដោយតម្លាភាព និងប្រសិទ្ធភាព៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close