UI_LongBanner

កុមារកម្ពុជាឆ្នើម ០៦រូប ទៅប្រទេសសិង្ហបុរី ចូលរួមប្រកួតប្រជែងយកពានលំដាប់អន្តរជាតិ នៃកម្មវិធីអភិវឌ្ឍន៍ខួរក្បាល និងគិតលេខរហ័ស ស៊ីអឹមអេ

258

នៅព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩ នេះ លោក រស់ ប៊ុនធី នាយកសាលាប្រនី អ៊ិនធឺណេសិនណល នៃកម្មវិធីអភិវឌ្ឍន៍ខួរក្បាល និងគិតលេខរហ័ស ស៊ីអឹមអេ ខេមបូឌា (CMA CAMBODIA) បានដឹកនាំសិស្សឆ្នើមចំនួន ០៦រូប ព្រមទាំងអាណាព្យាបាលរបស់ពួកគេ ទៅចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់ជាមួយនឹងសិស្សានុសិស្សស៊ីអឹមអេដែលមកពីបណ្តារប្រទេសជាច្រើនទៀតនៅលើពិភពលោក នៅក្នុងប្រទេសសិង្ហបុរី ហើយព្រឹត្តិការណ៍ដ៏ធំមួយនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០១៩ ខាងមុខនេះ។ លោក រស់ ប៊ុនធី បានឲ្យដឹងថា CMA ជាកម្មវិធីដែលមានការទទួលស្គាល់ពេញនិយមជាងគេបំផុតដោយអាណាព្យាបាល និងសិស្សានុសិស្សនៅប្រទេសសិង្ហបុរី ហើយនេះគឺជាលើកទី ១២ ដែលប្រទេសដ៏ល្បីល្បាញមួយនេះ បានរៀបចំកម្មវិធីប្រកួតប្រជែងលំដាប់អន្តរជាតិ (12TH CMA MENTAL ARITHMETIC INTERNATIONAL OLYMPIAD 2019)។ លោកបន្តថា ប្រទេសដែលមានទឹកដីតូចមួយនេះ មានសាខាកម្មវិធីស៊ីអឹមអេ រហូតដល់ ២៣សាខា ឯណោះ។

លោកបានបញ្ជាក់ថា កម្មវិធី CMA MENTAL ARITHMETIC ជាកម្មវិធីដែលបានបង្កើត បណ្តុះបណ្តាល ស្រាវជ្រាវ និងអភិវឌ្ឍមុនគេបង្អស់នៅតៃវ៉ាន់ តាំងពីឆ្នាំ ១៩៨៤ ដោយលោកសាស្រ្តាចារ្យ តៃ ជាំងឈីង ។ ហើយកម្មវិធីនេះត្រូវបានបណ្តុះបណ្តាលនៅក្នុងប្រទេសជាច្រើនដូចជា សហរដ្ឋអាមេរិក កាណាដា អូស្រ្តាលី New Zealand តៃវ៉ាន់ ចិន អារ៉ាប់រួម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ ហ្វីលីពីន វៀតណាម ហុងកុង ឥណ្ឌា អេស៊ីប តួគី សិង្ហបុរី និងបណ្តាប្រទេសជាច្រើនទៀត។ ជាពិសេសកម្មវិធី CMA គឺជាកម្មវិធីអភិវឌ្ឍន៍ខួរក្បាលតែមួយគត់នៅក្នុងពិភពលោក ដែលបានរៀបចំការប្រកួតប្រជែងគិតលេខទូទាំងសកលលោកតាមរយៈបណ្តាញអ៊ិនធឺណិត។

CMA_LongBanner

លោកបន្តថា សិស្សានុសិស្សដែលសិក្សាកម្មវិធីមួយនេះ នឹងទទួលបានូវការអភិវឌ្ឍន៍ដូចជា៖
១. អភិវឌ្ឍន៍ខួរក្បាលទាំងសងខាង
២. បង្កើនភាពឆ្លាតវៃ
៣. សមត្ថភាពចងចាំបានល្អ
៤. គណនាលេខបានឆាប់រហ័ស
៥. សមត្ថភាពអង្កេត និងស្តាប់បានល្អ
៦. បង្កើតការផ្តោតអារម្មណ៍បានល្អ
៧. គំនិតច្នៃប្រឌិត និងភាពបត់បែន
៨. ការសម្រេចចិត្តប្រកបដោយភាពត្រឹមត្រូវ
៩. បង្កើតជំនឿជឿជាក់លើខ្លួនឯង និងក្លាហាន។
សូមបញ្ជាក់ថា ប្រសិនបើអាណាព្យាបាលសិស្សចង់ដឹងកាន់តែច្បាស់ពីកម្មវិធីស៊ីអឹមអេ ខេមបូឌាបន្ថែមទៀត សូមចូលទៅកាន់គេហទំព័រ៖ www.cmacambodia-edu.com ឬគេហទំព័រហ្វេសប៊ុក៖ https://www.facebook.com/CMACambodiaMentalArithmetic ឬតាមរយៈលេខទូរស័ព្ទ៖ (+855) 12 886 476 | (+855) 16 718 043៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close