​ទីបំផុត UEFA បាន​សម្រេចដាក់​ពិន័យ Cristiano Ronaldo ២ម៉ឺន​អឺរ៉ូ​ដូច​នឹង​គ្រូ​បង្វឹក Diego Simeone ​ដែរមិន​មាន​ការ​ផាក​ពិន័យ​ដែល​ធ្វើ​ឱ្យគេ​អាក់​ខាន​ ការប្រកួត​ណាមួយ​ឡើយ

95
CMA_LongBanner

ទីបំផុត UEFA បាន​សម្រេចដាក់​ពិន័យ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo ហើយ​ក្រោយ​បង្ហាញ​កាយវិការ​មិន​សមរម្យ​ អំឡុង​ការ​អបអរសាទរ​គ្រាប់​ស៊ុត​បញ្ចូល​ទី​ដែល Juventus​ យក​ឈ្នះ Atletico Madrid នៅ​វគ្គ១៦​ក្រុម​ចុងក្រោយ​ជើង​ទី​ពីរ UEFA Champions League​។

​​កីឡាករ​វ័យ ៣៤ឆ្នាំ​រូប​នេះ​ បាន​ធ្វើ​កាយវិការ​ដែល​ចង់​សងសឹក​ទៅ​លោក Diego Simeone ​ដែល​បាន​ធ្វើ​ដូចគ្នា​នេះ​​ពេល Altetico Madrid យកឈ្នះ Juventus ២-០ នៅ​ទឹកដី​អេ​ស្ប៉ា​ញ​កាលពី​ជើង​ទី​មួយ​។​ ​ការ​ដាក់​ពិន័យ​នេះ​ត្រូវ​បានUEFA ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ ​ខណៈ​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​ម៉ិ​ញ UEFA បាន​សំរេច​ផាក​ពិន័យ​ជា​ទឹកប្រាក់​ប៉ុណ្ណោះ​ចំនួន ២ម៉ឺន​អឺរ៉ូ​ដូច​នឹង​គ្រូ​បង្វឹក Diego Simeone ​ដែរមិន​មាន​ការ​ផាក​ពិន័យ​ដែល​ធ្វើ​ឱ្យគេ​អាក់​ខាន​ ការប្រកួត​ណាមួយ​ឡើយ​។​ ​

សូមបញ្ជាក់ថា Juventus​ ត្រូវ​បាន​ចាប់​ឆ្នោត​ជួប​ជាមួយ Ajax នៅ​វគ្គ ៨ក្រុម​ចុងក្រោយ UEFA Champions League៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close