ម៉ស់! មកដឹងពីវិធីងាយៗ ដើម្បីជួយព្យាបាលអាការៈចាញ់កូន បានយ៉ាងមានប្រសិទ្ធភាព!!

78

រយៈពេលប្រហែល៣ខែដំបូង ស្ត្រីមានផ្ទៃពោះ មួយចំនួនចាញ់កូនជាខ្លាំងរហូតជួនកាលត្រូវរកថ្នាំលេប ប៉ុន្តែសារធាតុគីមីក្នុងថ្នាំ អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពកូនបាន ។ ដូចនេះអ្នកគួរប្រើវិធីធម្មជាតិមួយនេះ ព្រោះសារធាតុក្នុងខ្ញី អាចបំបាត់អាការៈចាញ់កូន មានដូចជាចង់ក្អួតចង្អោរ ហើយពេលខ្លះទៀតចេញទឹកមាត់យ៉ាងច្រើន នៅពេលដែលធំក្លិនអាហារណាមួយ បានយ៉ាងមានប្រសិទ្ធភាព។

របៀបប្រើប្រាស់គឺ៖ យើងយកខ្ញីមួយដុំប៉ុនមេដៃ មកចិតសំបកលាងឱ្យស្អាត រួចដំវាឱ្យបែកបន្តិចរួចដាក់ដាំជាមួយទឹកមួយកែវឱ្យពុះរយៈពេល៥នាទី ហើយយកវាមករក្សាទុកឱ្យត្រជាក់ដែលអាចញ៉ាំបាន រួចច្រោះយកទឹកវាមកពិសារ អាចលាយទឹកឃ្មុំបន្តិចក៏បាន នោះអ្នកនឹងបានធូរស្រាល។

អ្វីកាន់តែពិសេសនោះគឺ សារធាតុនៅក្នុងខ្ញី ជួយបណ្តេញខ្យល់ ធ្វើឱ្យខ្យល់ក្នុងរាងកាយដើរស្រួល មិនធ្វើឱ្យតឹងពោះ ឆ្អល់ពោះនោះទេ។ ដូច្នេះអ្នកគួរទទួលទានទឹកខ្ញី នំរសជាតិខ្ញី ឬគ្រាប់ថ្នាំរស់ជាតិខ្ញី ក៏បាន នោះអាការៈចាញ់កូន នឹងប្រសើរឡើង៕

 

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close