យប់នេះកម្ពុជា នឹងត្រូវប្រកួតទល់នឹង ឆាយនីសតៃប៉ិ បង្គ្រប់កិច្ចពូល H នៃវគ្គជម្រុះពានរង្វាន់ AFC U23

57
CMA_LongBanner

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមីនាយប់នេះ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ២៣ឆ្នាំកម្ពុជា នឹងត្រូវប្រកួតទល់នឹងក្រុម U23 ឆាយនីសតៃប៉ិ នាម៉ោង ៨៖០០នាទីយប់ ដើម្បីបង្គ្រប់កិច្ចពូល H ក្នុងវគ្គជម្រុះពានរង្វាន់ AFC U23 Championship 2020 នៅពហុកីឡដ្ឋានជាតិ។

ចំពោះលទ្ធផល ២ប្រកួតបើកឆាករបស់ក្រុមទាំងពីរ គឺក្រុម U23 កម្ពុជា បានចាញ់ក្រុមអូស្ដ្រាលី ៦-០ មុនមកចាញ់សាធារណរដ្ឋកូរ៉េ ៦-១ សរុបរបូត ១២គ្រាប់ និងរកបាន ១គ្រាប់ គ្រាដែលក្រុម U23 ឆាយនីសតៃប៉ិ របូតដល់ទៅ ១៤គ្រាប់ឯណោះ បន្ទាប់ពីចាញ់សាធារណរដ្ឋកូរ៉េ ៨-០ និងចាញ់អូស្ដ្រាលី ៦-០ ដោយគ្មានការស៊ុតវាយបកសូម្បីតែ ១គ្រាប់ឡើយ។

ដ្បិតនេះគឺជាការប្រកួតបង្គ្រប់កិច្ចក៏ពិតមែន តែក្រុមទាំងពីរសុទ្ធតែត្រូវការឈ្នះរៀងៗខ្លួន ដើម្បីប្រជែងកៅអីលេខ៣ ក្នុងពូល បន្ទាប់ពីអស់ឱកាសប្រជែងកៅអីវគ្គបន្ដ ក្រោយរងបរាជ័យ ២ប្រកួតផ្ទួនៗ ក្រោមថ្វីជើងក្រុមខ្លាំង U23 អូស្ដ្រាលី និងក្រុម U23 សាធារណរដ្ឋកូរ៉េដូចគ្នា។

ប៉ុន្ដែមុនឈានដល់ការប្រកួតបង្គ្រប់កិច្ចនេះ នឹងមានការប្រកួតដ៏ជក់ចិត្ត រវាងក្រុម U23 អូស្ដ្រាលី និងក្រុម U23 សាធារណរដ្ឋកូរ៉េ ដែលត្រូវជួបគ្នានាម៉ោង ៥ល្ងាចនេះ ដើម្បីដណ្ដើមលេខ១ ក្នុងពូល និងឡើងទៅជុំផ្ដាច់ព្រ័ត្រ នាឆ្នាំ២០២០ នៅថៃដោយស្វ័យប្រវត្តិ គ្រាដែលក្រុមលេខ២ នឹងត្រូវរង់ចាំការវាយតម្លៃក្រុមលេខ២ ល្អជាងគេជាមួយពូលផ្សេងៗ ដើម្បីឡើងវគ្គបន្ដផងដែរ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close