ក្រោយពីរុស្ស៊ីបញ្ជូនកងទ័ព និងយន្តហោះយោធាទៅវេណេស៊ុយអេឡា​ មន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខអាមេរិក ធ្វើការព្រមានធ្ងន់ៗថា…..

108

អាមេរិក៖ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩នេះ បើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានរុស្ស៊ី Sputnikជុំវិញស្ថានការណ៍វិវឌ្ឍន៍ថ្មីៗបានឱ្យដឹងថា នៅក្នុងប្រទេសវេណេស៊ុយអេឡា ទីប្រឹក្សាសន្តិសុខជាតិលោក ចន បូលតុន (John Bolton) បានលើកឡើងថា សហរដ្ឋអាមេរិកនឹងមិនអត់ឱនឱ្យជាដាច់ខាត ចំពោះអ្វីដែលលោកបានចាត់ទុកថា ជាការបង្ករឿង និងជ្រៀតជ្រែកក្នុងគោលដៅរួម នៃការកសាងលទ្ធិប្រជាធិបតេយ្យ សន្តិសុខ និងនីតិរដ្ឋរបស់លោកខាងលិច។

ការធ្វើអត្ថាធិប្បាយរបស់លោក Bolton បានកើតមានឡើង បន្ទាប់ពីមានការបញ្ជូនយន្តហោះដឹកកងទ័ព ទៅកាន់វេណេស៊ុយអេឡា កាលពីចុងសប្តាហ៍មុន ហើយសហរដ្ឋអាមេរិកបានហៅទង្វើនេះថា គឺជាការធ្វើឲ្យស្ថានការណ៍កាន់តែមានភាពតានតឹង។ ជាមួយគ្នានេះ លោក Bolton បានអំពាវនាវឲ្យរុស្ស៊ីចូលរួមសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីជួយគាំទ្រប្រជាជនវេណេស៊ុយអេឡា និងចោទទីក្រុងម៉ូស្គូថា កំពុងតែជួយជ្រោមជ្រែង ប្រធានាធិបតីស្របច្បាប់របស់វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលលោកហៅថាជា មេដឹកនាំផ្តាច់ការ និងពុករលួយម្នាក់។

ជុំវិញការបញ្ជូនកងទ័ពទៅកាន់ប្រទេសអាមេរិកឡាទីនមួយនេះ នៅចំពោះមុខវិបត្តិនយោបាយដ៏តានតឹង ប្រភពការទូតម្នាក់នៅ ទីក្រុងអង់ការ៉ាបានបញ្ជាក់ថា វាពុំមានទាក់ទងជាមួយវិបត្តិនយោបាយនេះឡើយ ដោយសារ ការទៅដល់របស់កងទ័ពរុស្ស៊ី ដើម្បីចូលរួមការប្រឹក្សាយោបល់ ជាមួយក្រុមមន្រ្តីវេណេស៊ុយអេឡា ជុំវិញកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្មយោធា ត្រូវបានគ្រោងទុកជាយូរមកហើយ៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close