ស្ពានមិត្តភាពកម្ពុជា-ជប៉ុនជ្រោយចង្វារ នឹងបើកផ្លូវការនៅថ្ងៃទី៣ ខែមេសា

581
CMA_LongBanner

ភ្នំពេញ៖ ប្រទេសជប៉ុន និងប្រទេសកម្ពុជា បានប្រកាសរួមគ្នាថា ស្ពានមិត្តភាពកម្ពុជា-ជប៉ុនជ្រោយចង្វារ នឹងបើកផ្លូវការនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ពោលគឺមុនឱកាសចូលឆ្នាំប្រពៃណីខ្មែរ។

យោងតាមហ្វេសបុកផ្លូវការ ពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា លោកឯកអគ្គរាជទូតបានបញ្ជាក់តាមវិដេអូ៦០វិនាទីថា ការបញ្ចប់ការជួសជុលស្ពានជ្រោយចង្វារ និងការដាក់ឲ្យដំណើរការជាបណ្តោះអាសន្នមុនពេលចូលឆ្នាំខ្មែរប្រពៃណីជាតិ។

ដោយឡែក បើតាមការជូនដំណឹងពីសាលារាជធានីភ្នំពេញ ក៏បានអបអរសាទរ ស្ពានមិត្តភាពកម្ពុជា-ជប៉ុនជ្រោយចង្វារ នឹងបើកសម្ពោធដាក់ឱ្យប្រើប្រាស់នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះហើយ។

មូលហេតុចម្បងដែលស្ពាននេះជួសជុលឡើងវិញ ដោយសារតែវាមានភាពទ្រុឌទ្រោមខ្លាំង នៅផ្នែកខាងក្រោម និងមានសរសរជាច្រើនប្រះស្រាំ ដោយមិនអាចទ្រាំទ្របានបន្តទៅទៀត៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close