UI_LongBanner

មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបើកឱ្យមានការប្រកួតប្រជែងរមណីយ៍ដ្ឋាន ស្អាតបរិស្ថានល្អឆ្នាំក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ

257

ស្ទឹងត្រែង៖ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងរៀបចំដាក់ឲ្យមានចលនាប្រឡងប្រណាំងរមណីយដ្ឋានទេសាចរគំរូនៅរដូវចូលឆ្នាំប្រពៃណីជាតិខ្មែរយើងនេះ រវាងខេត្តនីមួយៗនៅភាគឥសាន្តដើម្បីលើកស្ទួយវិស័យទេសចរណ៍ឲ្យកាន់តែប្រសើរឡើង ហើយក្រសួងទេសចរណ៍នឹងផ្តល់វិញ្ញាបនបត្រជូនជាផ្លូវការ។

ក្នុងឱកាសចុះពិនិត្យនៅតាមតំបន់រមណីដ្ឋានអេកូទេសចរណ៍នៅខេត្តស្ទឹងត្រែងថ្ងៃទី២៥ ខែមីនា កន្លងមកនេះលោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរខេត្តបានបញ្ជាក់ថា៖ មន្ទីរបានផ្សព្វផ្សាយដល់គ្រប់សហគមន៍អេកូទេសចរនៅក្នុងខេត្តឲ្យរៀបចំកែលម្អរតំបន់រមណីដ្ឋាននីមួយៗ ឱ្យបានល្អទៅតាមស្តង់ដាដើម្បីមានការប្រកួតប្រជែងគ្នាជាមួយខេត្តនៅជិតខាងយើងដូចជាខេត្តក្រចេះ-រតនៈគីរីនិងព្រះវិហារជាដើម។

លោកបន្ថែមថា៖ ប្រធានសហគមន៍ទេសចរណ៍ត្រូវគោរពតាមការណែនាំដោយរៀបចំឲ្យមានភាពស្អាតមានភាពបៃតង ធ្វើឲ្យភ្ញៀវពេញចិត្តហើយមន្ទីរទេសចរណ៍ខេត្តនីមួយៗវាយតម្លៃតាមរយៈការលើកសរសើរពីភ្ញៀវ ដាក់បញ្ចូលរមណីយ៍ដ្ឋានស្អាតក្នុងការប្រកួតប្រជេងគ្នា។

លោក ទួន ថាំង ប្រធានរមណីយ៍ដ្ឋានជួរចាបបានបញ្ជាក់ថា កិច្ចការងារនេះលោកធ្លាប់បានទទួលការណែនាំពីមន្ទីរទេសចរជារឿយរាល់ឆ្នាំហើយឆ្នាំនេះ មន្ទីរមានគម្រោងដាក់បញ្ជូលធ្វើការប្រកួតប្រជែងទៀត លោកកាន់តែពេញចិត្តចូលរួម។

លោកអះអាងថា៖ ឆ្នាំ២០១៩នេះរមណីដ្ឋានទេសចរណ៍បានប្រឹងប្រែងរៀបចំរួចហើយដើម្បីធ្វើការទាក់ទាញភ្ញៀវឲ្យមកបានច្រើនព្រោះនៅតាមបណ្តោយទន្លេសេសាន្តនេះមានរមនីយដ្ឋានជាហូរហែរចាប់ពីកោះខ្សាច់មក មានរមណីដ្ឋានចំការក្រូច ជូរចាប និងបុប្ផាភ្លុកជាដើមដែលកំពុងមានភ្ញៀវលេងកម្សាន្ត។

CMA_LongBanner

លោករិនសាលីភ្ញៀវទេសចរណ៍នៅខេត្តក្រចេះមកលេងរមណីយដ្ឋានជួរចាបខេត្តស្ទឹងត្រែងបានគាំទ្រចំពោះការរៀបចំរបស់សហគមន៍បានស្អាតពេលភ្ញៀងមកលែងតែងចង់ឃើញទេសភាពល្អពីធម្មជាតិផងនឹងការរៀបចំបន្ថែមផង។

លោកថា៖ រមណីយ៍ដ្ឋានក្នុងស្ទឹងត្រែង មានទេសភាពស្អាតពីធម្មជាតិស្រាប់ដូចជាទឹកហូររាក់ៗ ព្រៃឈើដុះក្នុងទឹក បានបំពេញតម្រូវការលើវិស័យទេសចរណ៍ធ្វើឱ្យភ្ញៀវមកលេងម្តងហើយចង់មកម្តងទៀត។

សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែង-មានរមនណីយ៍ដ្ឋានចំនួន៨កន្លែងដែលភ្ញៀវទេសចរទៅ លេងកម្សាន្តជាប្រចាំដូចជាជូរចាប-បុប្ផាភ្លុក-កោះខ្សាច់- អូរឬស្សីកណ្តាល-ផ្សោតព្រះរំកិល-បូរីអូរស្វាយ-សម្រស់កោះហាន-និងតំបន់រាមសារមកលេងនៅរដូវប្រាំង៕ ដោយ៖ EKH

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close