UI_LongBanner

បណ្ឌិត ឡាច សំរោង ៖ អ្វីៗសុទ្ធតែអាចដោះស្រាយបាន ឈ្លោះគ្នាធ្វើអ្វី?

106
CMA_LongBanner

ស្របពេលដែលអង្គភាព និងបុគ្គលមួយចំនួន កំពុងតែប្រឈមមុខដាក់គ្នា ទាំងតាម Facebook ក្តី និងរហូតដល់មានការប្តឹងផ្តល់គ្នា លោកបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ សាកលវិទ្យាល័យ ឥន្ទ្រវិជ្ជា បានបង្ហាញពីអារម្មណ៍ថា ៖ អ្វីៗសុទ្ធតែសុទ្ធតែអាចដោះស្រាយបានទាំងអស់ ឲ្យតែគ្រប់គ្នាស្ម័គ្រចិត្ត ដាក់ចិត្តដាក់ខ្លួនម្នាក់បន្តិច ៗ ហើយបន្ថយអំនួតម្នាក់បន្តិច និងញញឹមសើច ចចាររកគ្នា ។

លោកបណ្ឌិតបន្តថា ៖ យើងជាឈាមជ័រខ្មែរដូចគ្នា កាន់សាសនាព្រះពុទ្ធដូចគ្នា និយាយភាសាខ្មែរដូចគ្នា ហេតុអ្វីមិនអាចនិយាយភាសាខ្មែរជាមួយគ្នាបាន ?

លោកបណ្ឌិត ឡាច សំរោង បន្តទៀតថា លះបង់អំនួត ការមានតែអញ ទំនើងនិយម ដើម្បីសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិយើង ដោយនាំគ្នាដាក់ចិត្តគោរព អាណិត ស្រឡាញ់ ជាតិ និងឈាមយើងឲ្យបានច្រើន ព្រោះជនជាតិខ្មែររយើងមានចំនួនតិចណាស់ ។ ឈ្លោះគ្នាធ្វើអ្វី… ? ? ?

អត្ថបទដើម៖ បណ្ឌិត ឡាច សំរោង

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close