សម្ដេចតេជោ ហ៊ុន សែន៖ ឯករាជភាព ទាំងនយោបាយ និងសេដ្ឋកិច្ច ធ្វើឲ្យកម្ពុជាកាន់តែរឹងមាំ និងរីកចម្រើន

102

ភ្នំពេញ៖ ទោះបីមមាញឹកជាមួយ ការងារប្រទេសជាតិ យ៉ាងណាក៏ដោយ ក៏សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏មិនភ្លេចសម្ដែងនូវ ការនឹករលឹកដល់ បងប្អូនជនរួមជាតិផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសេចក្ដីនឹករលឹក ដល់ជនរួមជាតិតាមរយៈ គេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៣០ មីនានេះថា “សុខសប្បាយជាទេ បងប្អូនជនរួមជាតិ? ទោះបីរវល់ប៉ុណ្ណាក៏ដោយ គឺការនឹរឮករបស់ខ្ញុំ មានជាប់ជាមួយបងប្អូន និងកូនក្មួយគ្រប់ៗគ្នា។ សង្ឃឹមថា ថ្ងៃនេះបងប្អូនបានសប្បាយ រីករាយជាមួយនឹងក្រុមគ្រួសារ ទាំងនៅក្នុងទីក្រុង និងក្នុងដំណើរកំសាន្ត ទៅកាន់តំបន់រមណីយដ្ឋាននានា” ។

សម្ដេចតេជោបានសង្កត់ធ្ងន់ថា “ប្រទេសយើងមានសុខសន្តិភាព និងកាន់តែឆ្ពោះទៅរកភាពល្អប្រសើរ ជាវិជ្ជមានពីមួយថ្ងៃទៅមួយថ្ងៃ។ ឯករាជភាពទាំងនយោបាយ និងសេដ្ឋកិច្ច គឺធ្វើអោយកម្ពុជា យើងកាន់តែរឹងមាំ និងរីកចម្រើន”។

បន្ថែមលើសពីនោះ សម្ដេចតេជោ ក៏បានអរគុណជនរួមជាតិ ដែលបានចូលរួមថែរក្សាសន្តិភាព ដើម្បីគ្រប់ៗគ្នាមានឱកាស និងប្រទេសជាតិកាន់ តែរីកចម្រើនរុងរឿង។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវប្រជាពលរដ្ឋ ពេលបើកបរត្រូវមានសុជីវធម៌ មានគុណធម៌ និងគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close