UI_LongBanner

ប្រជាពលរដ្ឋរស់នៅក្រុងកំពត មានលក្ខណៈល្អប្រសើរឡើង បន្ទាប់ពីរោងចក្រផលិតទឹកស្អាត បើកដំណើការប្រើប្រាស់ជាផ្លូវការ

110

ខេត្តកំពត៖ បន្ថែមលើបរិមាណទឹកស្អាតផលិតដោយរោងចក្រ ទីមួយជាង ៦.០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃដែលបាននិងកំពុងដំណើរការជាយូរមកហើយ ។ ពេលនេះរោងចក្រទីពីរ ក្រោមជំនួយហិរញ្ញប្បទាននៃភ្នាក់ងារចៃការ នឹងធ្វើឱ្យលក្ខខណ្ឌរស់នៅរបស់ពលរដ្ឋកាន់តែប្រសើរឡើង ។

រោងចក្រទីពីរជាជំនួ ផ្លូវការមកពីប្រទេសជប៉ុននេះអាចធ្វើ ប្រព្រឹត្តកម្មទឹកបាន ៧.៥០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជា ផ្លូវការនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ។

លោក ទី គាន ប្រធានអង្គភាពរដ្ឋាករទឹក ខេត្តកំពត បានប្រាប់ឱ្យដឹងថា ជាយូរឆ្នាំមកហើយអង្គភាពរដ្ឋាករទឹកខេត្តកំពត ជួបបញ្ហាប្រឈមជាច្រើន ដូចជា សមត្ថភាពផលិត ទឹកគុណភាពទឹកមិនសូវល្អ បណ្ដាលមកពីបណ្ដាញចែកចាយទ្រុឌទ្រោម ដែលតម្រូវឱ្យមានការកែលម្អឡើងវិញជាបន្ទាន់ ។

CMA_LongBanner

ឆ្លើយតបចំពោះតម្រូវការនេះក្រោមជំនួយផ្លូវការរបស់ភ្នាក់ងារចៃការ មកពីប្រទេសជប៉ុនមានម្លៃ ២៦លានដុល្លារបានដំណើរការកែលម្អបណ្តាញ ចែកចា និងសាងសង់រោងចក្រផលិតទឹកស្អាតទីពីរ ដែលមានទីតាំងស្ថិតក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដើម្បីទទួលទឹកបន្តពីជ្រោះធម្មជាតិ ទឹកឈូ ។ រោងចក្រនេះអាចស្តុកទឹកបាន ៨.២៥០ ម៉ែត្រត្រីគុណ និងធ្វើប្រព្រឹត្តកម្មទឹកបាន ៧.៥០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ។

លោក ទី គាន បានបញ្ជាក់ថា ការទទួលបាននូវបរិមាណទឹកស្អាតនៃការផលិតរវាងរោងចក្រទាំងពីរនឹង ធ្វើឱ្យ ប្រជាពលរដ្ឋក្រុងកំពត បានប្រើប្រាស់ គ្រប់គ្រាន់ហើយលក្ខខណ្ឌរស់នៅកាន់តែល្អប្រសើរដោយផលិតផលទឹកស្អាតមានបរិមាណសរុបរហូត ដល់ ១៣៥.០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ។

រោងចក្រថ្មីនេះនឹង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនា ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close