UI_LongBanner

សម្ដេចតេជោ ហ៊ុន សែន៖ មិនតិចជាង៩០%ដែលកម្ពុជាបានប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍និងទីផ្សារ

121
CMA_LongBanner

កំពត៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចបានអនុវត្តជោគជ័យនូវយុទ្ធសាស្រ្ត២យ៉ាងបន្ទាប់ពីការដាក់ចេញនូវយុទ្ធសាស្រ្តឈ្នះឈ្នះដែលបានបង្រួបបង្រួមជាតិនិងឯកភាពទឹកដីបង្កើតបាននូវសុខសន្តិភាពពេញលេញ ហើយជាលទ្ធផលមិនតិចជាង៩០%ដែលកម្ពុជាបានប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍និងទីផ្សារ។

សម្ដេចតេជោ បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត សាងសង់ឡើងក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យុទ្ធសាស្រ្តទាំងពីរនោះរួមមាន៖

ទី១- ការប្រែក្លាយតំបន់អតីតសមរភូមិទៅជាតំបន់អភិវឌ្ឍន៍និងទីផ្សារ

ទី២- ការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសនានាទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា នៅសល់តំបន់អតីតសមរភូមិប្រមាណ១០%ទៀត កំពុងត្រូវបានដោះស្រាយបញ្ហាដូចជា គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលយើងមិនអាចឱ្យប្រជាពលរដ្ឋទៅប្រថុយគ្រោះថ្នាក់ទាំងនោះឡើយ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close