យន្តហោះ​ប៊ូ​អ៊ី​ង​៧៣៧​ Max​ នឹង​បន្ត​ចត​ចោល​ច្រើន​ស​ប្តា​ហ៍​ថែម​ទៀត​

60

​យន្តហោះ​ប៊ូ​អ៊ី​ង​៧៣៧​ Max​ នឹង​បន្ត​ចត​ចោល​ច្រើន​ស​ប្តា​ហ៍​ថែម​ទៀត​ ក្រោយ​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​របស់​សហរដ្ឋអាមេរិក​ បាន​បញ្ជាក់​កាលពី​រសៀល​ថ្ងៃ​ច័ន្ទ​ថា​ អ្នក​ធ្វើ​យន្តហោះ​នេះ​ នឹង​បន្ត​ធ្វើ​កិច្ចការ​ជួសជុល​ផ្នែក​ Software​ របស់​វា​។

​ យន្តហោះ​ប៊ូ​អ៊ី​ង​៧៣៧​ Max​ ទាំងអស់​ បាន​ផ្អាក​ការ​ហោះហើរ​ភ្លាមៗ​ក្រោយ​ការ​រក​ឃើញ​ ចំណុច​សង្ស័យ​ដែល​មាន​យន្តហោះ​២​នៃ​ប្រភេទ​ ប៊ូ​អ៊ី​ង​៧៣៧​ Max​ បាន​ធ្លាក់​ក្នុង​របៀប​ដូច​គ្នា​តែ​មួយ​ នៅ​ក្នុង​ ប្រ​ទស​ឥណ្ឌូ​ណេ​ស៊ី​ និង​ក្នុង​ប្រទេស​អេ​ត្យូ​ពី​។​

ក្រុមហ៊ុន​យន្តហោះ​ប៊ូ​អ៊ី​ង​បាន​ថ្លែង​ថា​គេ​បាន​ដាក់​ពាក្យ​ស្នើ​ជួសជុល​នៃ​ទៅ​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​ តាំង​ ពី​ស​ប្តា​ហ៍​មុន​ និង​គេ​បាន​ប្រមូល​អ្នកតំណាង​ច្រើន​រយ​នាក់​នៃ​វិស័យ​ឧស្សាហកម្ម​យន្តហោះ​ប៊ូ​អ៊ី​ង​នេះ​ ជួបជុំ​គ្នា​នៅ​ តាម​ទីកន្លែង​នានា​ក្នុង​ក្រុង​ស៊ី​អា​ថ​ល​ កាលពី​ថ្ងៃ​ពុធ​ស​ប្តា​ហ៍​កន្លង​មកនេះ​ ក្នុង​ការ​បង្ហាញ​នូវ​របៀប​ធ្វើការ​ផ្លាស់​ប្តូរ​ Software​ នោះ​។​ រ

ដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​អា​មេ​រិ​ក​ បាន​ថ្លែង​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ក្រុមហ៊ុន​ប៊ូ​អ៊ី​ង​ចាំបាច់​ត្រូវ​ តែ​ជួសជុល​បន្ថែម​ទៀត​នូវ​កិច្ចការ​នោះ​។​ សេចក្តីរាយការណ៍​ស៊ី​អិន​អិន​ បានអោយ​ដឹង​ថា​ការ​ផ្លាស​ប្តូរ​ Software​ របស់​យន្តហោះ​ប៊ូ​អ៊ី​ង​នេះ​ នឹង​អាច​បញ្ចប់​ក្នុង​រយៈពេល​ច្រើន​ស​ប្តា​ហ៍​ទៅ​មុខ​៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close