ភ្លើងឆេះព្រៃនៅភាគខាងលិច​ប្រទេស​ចិន ឆក់​យក​អាយុជីវិត​មនុស្ស​ ៣០​នាក់

57

​ចិន៖ កាល​ពី​​ថ្ងៃ​អង្គារ​ម្សិលមិញ​ ក្រុម​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​បាន​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ ​នៅ​តំបន់​ភ្នំ​ភាគ​ខាងលិច​ប្រទេស​ចិន​ដែល​បាន​ឆក់​យក​អាយុជីវិត​មនុស្ស​ ៣០​នាក់​ដែល​ភាគច្រើន​គឺជា​មន្ត្រី​ពន្លត់​អគ្គិភ័យ​ ស្ថិតនៅ​ក្នុង​ចំណោម​គ្រោះ​មហន្តរាយ​ដ៏​អាក្រក់​បំផុត ​នៅ​ក្នុង​ក្រុម​សេវាកម្ម​ពន្លត់​អគ្គិភ័យ​នា​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ​។

សារព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​ថា អណ្ដាត​ភ្លើង​ទ្រង់ទ្រាយ​ធំ​ត្រូវ​បាន​ពន្លត់​អស់​ហើយ​ៗ ​នៅ​មាន​តំបន់​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ ដែល​​ឃើញ​មាន​ផ្សែង​នៅ​កន្លែង​ឆេះ​ចាស់​ ប៉ុន្តែ​មិន​គំរាម​កំហែង​ដល់​ការ​រីក​រាល​ដាល ​នៃ​ការ​ឆេះ​ព្រៃ​ទៀត​នោះ​ទេ​។​ ដោយ​ឡែក​សាកសព​រប​ស់​ក្រុម​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​ទាំង​នោះ ​ត្រូវ​បាន​គេ​ដឹក​យក​ទៅកាន់​ទីក្រុង​ស៊ី​ឆាង​នៃ​ខេត្ត​ស៊ី​ឈួន​ ខណៈ​ដែល​ឧទ្ធម្ភាគចក្រ​ ៣​គ្រឿង​ចូល​រួម​ក្នុង​ប្រតិបត្តិការ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​នេះ​ដែរ​។​

យោង​តាម​ការ​អះ​អាង​ពី​ក្រសួង​គ្រប់គ្រង​សង្គ្រោះ​បន្ទាន់​បាន​ឲ្យ​ដឹង​ថា ខ្យល់​បក់​ផ្លាស់​ទិសដៅ​កាលពី​ថ្ងៃអាទិត្យ​ បាន​ធ្វើ​ឲ្យ​ក្រុម​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ ​២៧​នាក់ ហើយ​នឹង​អ្នក​ជួយ ​៣​នាក់​ទៀត​ជាប់​ខ្លួន​ ពេល​ដែល​ពួកគេ​កំពុង​ព្យាយាម​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​ នៅ​តំបន់​ដាច់ស្រយាល​មួយ​ស្ថិត​នៅ​លើ​រយៈកម្ពស់​ ៣.៨០០​ម៉ែត្រ​ពី​លើ​នីវ៉ូទឹក​សមុទ្រ​។ថ្វី​ត្បិត​តែ​ការ​ព្យាយាម​ជួយ​សង្គ្រោះ​អាយុ​ជីវិត​របស់​ពួកគេ​ យ៉ាង​ណា​ក្តី​មនុស្ស​ទាំង​ ៣០​នាក់​នេះត្រូវ​បាន​គេ​ប្រកាស​ថា ​ស្លាប់​ទាំងអស់​កាលពី​រសៀល​ថ្ងៃ​ចន្ទ​៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close