ភ្លៀងធ្លាក់មួយមេធំ បណ្ដាលឱ្យលិចលង់រហូតដល់កម្ពស់ ១ម៉ែត្រកន្លះ

70

ថៃ៖ ភ្លៀងធ្លាក់មួយមេធំដែលមានរយៈពេល ជាង២ម៉ោង កាលពីរសៀលថ្ងៃអង្គារ នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ បណ្តាលឱ្យតំបន់ជាច្រើនក្នុងទីក្រុងឆ្នេរសមុទ្រនៃ សង្កាត់បាងឡាំមួងជន់លិច។ ទាំងផ្លូវថ្នល់ និងផ្លូវហាយវ៉េSukhumvit គឺបានលិចលង់រហូតដល់ កម្ពស់១ ម៉ែត្រកន្លះ រថយន្តទាំងអស់មិនអាចធ្វើដំណើរបាន នៅលើ ផ្លូវហើយរថយន្តជាច្រើនបានរលត់និងជាប់គាំងនៅក្នុងទឹក។ នេះបើយោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ចេញផ្សាយនៅថ្ងៃទី ២ខែមេសា ឆ្នាំ២០១៩

នាយកដ្ឋានឧតុនិយមនៅថ្ងៃអង្គារ បានព្យាករណ៍ថា ព្យុះនៅរដូវក្តៅនឹងបន្តនៅតំបន់ខ្ពស់រាប របស់ប្រទេសថៃរហូតដល់ថ្ងៃពុធ​ ដែលនាំមកនូវប្រព័ន្ធសម្ពាធខ្ពស់ដែលមកពីប្រទេសចិនហើយជួបនឹងការកើនឡើង កម្តៅនៅលើអាកាស៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close