Heung-Min son រកបានគ្រាប់បើកឆាកនៅកីឡដ្ឋានថ្មី White Hart Lane ដែលទើបជួសជុលរួច ដោយយកឈ្នះក្រុមភ្ញៀវ Crystal Palace ២-០

41
CMA_LongBanner

ក្រុងឡុងដ៍៖ នៅរាត្រីថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០១៩ ជាការបើកសម្ពោធកីឡដ្ឋាន White Hart Lane ក្រោយចំណាយអស់ប្រមាណ ១ពាន់លានផោនក្នុងជួសជុល ក៏ដូចជាបន្ថែមកៅអីឲ្យបាន ៦០០០០នាក់ផងនោះ ដើម្បីលេងក្នុងព្រឹត្តិការណ៍ធំ UEFA Champions League ផងនោះ ដោយត្រូវប៉ះ Manchester City នាសប្តាហ៍ក្រោយ ជើងទី១ វគ្គ៨ក្រុមចុងក្រោយផងនោះ។

ហើយកីឡាករខ្សែប្រយុទ្ធពាក់លេខ៧ Heung-Min son រកបានគ្រាប់បើកឆាកនៅកីឡដ្ឋានថ្មី White Hart Lane ដែលទើបជួសជុលរួច ក្នុងជ័យជម្នះក្រុមមាន់ខ្នាយមាស Tottenham Hotspur យកឈ្នះក្រុមភ្ញៀវ Crystal Palace ២-០ ក្នុងសប្តាហ៍ទី៣២ ជើងទី២ នៃ Premier League។

១គ្រាប់របស់កីឡាករប្រធានក្រុមកូរ៉ខាងត្បូង Son បានកើតឡើងនៅនាទី៥៥ មុនពេលមិត្តរួមក្រុមដែលជាជនជាតិ ដាណឺម៉ាក Christian Eriksen រកបានគ្រាប់ទី២ នៅនាទី៨០ ដែលជាជ័យជម្នះលើកដំបូងរបស់ក្រុម Spurs គិតចាប់ តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីឡើងទៅឈរនៅលេខ៣ ផងដែរ ដោយមាន៦៤ពិន្ទុ ខណៈកាំភ្លើងធំ Arsenal ធ្លាក់មកលេខ៤ វិញដោយមាន ៦៣ពិន្ទុ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close