UI_LongBanner

ពិតជាភ្ញាក់ផ្អើល! បរិភោគទឹកបាយមួយកែវ ល្អចំពោះសុខភាពដល់ថ្នាក់នេះ

91
CMA_LongBanner

មនុស្សភាគច្រើនពុំដែលស្រឹតយកទឹកបាយយកមកផឹកនោះទេ នេះប្រហែលមកពីពួកគេមិនដឹងពីអត្ថប្រយោជន៍របស់ទឹកបាយនោះទេ។ ទឹកបាយផ្ទុកទៅដោយសារធាតុចិញ្ចឹមល្អដល់សុខភាពច្រើនរាប់មិនអស់ ហើយវាអាចជួយដល់សុខភាពជារួមរបស់យើងឱ្យល្អទៀតផង។ គ្រាន់តែផឹកទឹកបាយ ១ សប្តាហ៍ឱ្យបានមួយកែវពេញ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍សុខភាពដូចខាងក្រោម៖

១. ទឹកបាយជាប្រភពថាមពលដ៏ល្អបំផុត៖ ទឹកបាយផ្ទុកទៅដោយជាតិកាបូនអ៊ីត្រាត ដែលមានន័យថា វានឹងជំរុញថាមពលលោកអ្នកពេញមួយថ្ងៃ។ រាងកាយមនុស្សត្រូវការកាបូនអ៊ីត្រាតដើម្បីជំរុញថាមពល ដូច្នេះសូមផឹកទឹកបាយមួយកែវនៅពេលព្រឹកមុនអាហារពេលព្រឹក។ ហើយប្រសិនបើលោកអ្នកមានអារម្មណ៍អស់កម្លាំង និងនឿយហត់ខ្លាំង សូមងាកមកផឹកទឹកបាយ។

២. ទឹកបាយជួយកុំឱ្យទល់លាមក៖ លោកអ្នកត្រូវដឹងថាទឹកបាយផ្ទុកទៅដោយកាកសរសៃហ្វាយបឺ ដែលមានប្រយោជន៍បំផុតសម្រាប់ចលនារបស់ពោះវៀន។

៣. ទប់ស្កាត់ការខ្សោះជាតិទឹកក្នុងខ្លួន៖ អំឡុងរដូវក្តៅ យើងបានបាត់បង់ជាតិទឹកយ៉ាងច្រើនដោយសារបែកញើស ហើយទឹកបាយគឺជាដំណោះស្រាយល្អបំផុតដើម្បីទប់ស្កាត់ការខ្វះជាតិទឹក និងការបាត់បង់សារធាតុចិញ្ចឹម។

៤. ព្យាបាលជំងឺដែលឆ្លងតាមវីរុស៖ លោកអ្នកគួរដឹងថា ទឹកបាយត្រូវបានគេប្រើដើម្បីព្យាបាលគ្រុនក្តៅ ព្រោះវាបានស្តារនូវការបាត់បង់សារជាតិចិញ្ចឹម និង ការបាត់បង់អង្គធាតុរាវពីរាងកាយ។ ទឹកបាយនឹងជួយពន្លឿនដល់ដំណើរការព្យាបាលជំងឺ ហើយអ្នកជំងឺក៏នឹងឆាប់ជាសះស្បើយពីជំងឺដែលឆ្លងតាមវីរុសដែរ។

៥. ទឹកបាយជួយបំបាត់អាការៈរាគរូស៖ ទឹកបាយជាឱសថស័ក្តិសិទ្ធសម្រាប់ព្យាបាលការរាគរូស។ លោកអ្នកគួរដឹងថា ទឹកបាយមានសុវត្ថិភាព ១០០ ភាគរយ សម្រាប់ក្មេងតូចៗ និងសូម្បីទារក ដែលងាយនឹងកើតរាគរូស។ តាមការសិក្សាថ្មីៗនេះ ទឹកបាយអាចបំបាត់ការរាគរូសចំពោះទារកយ៉ាងមានប្រសិទ្ធភាព។

៦. ទប់ស្កាត់ការកើតជំងឺមហារីក៖ ផឹកទឹកបាយញឹកញាប់នឹងជួយឱ្យសរីរាង្គរបស់លោកអ្នកមានថាមពលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកាចៗ ដូចជា មហារីកជាដើម។

៧. ទប់ស្កាត់ជំងឺបាត់ការចងចាំ៖ ការសិក្សាថ្មីៗនេះបានបង្ហាញថា ផឹកទឹកបាយអាចទប់ស្កាត់ការកើតជំងឺបាត់បង់ការចងចាំ។

៨. ការពារស្បែកពីពន្លឺព្រះអាទិត្យ៖ ទឹកបាយផ្ទុកទៅដោយសារធាតុ Oryzanol ដូច្នេះវាមានន័យថា សារធាតុដ៏មានប្រសិទ្ធភាពនេះអាចទប់ស្កាត់ស្បែកពីការរងគ្រោះពីពន្លឺកាំរស្មីយូវីរបស់ព្រះអាទិត្យ។

ប្រភព៖ អ៊ាង សុផល្លែត

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close