គ្រូនិងសិស្សអនុវិទ្យាល័យភ្នំឆ័ត្រសែនជ័យ​ កំពុងត្រូវការជួយជ្រុំជ្រែងពីសប្បុរសជន

53

ព្រះវិហារ៖​ អនុវិទ្យាល័យភ្នំឆ័ត្រសែនជ័យជាសាលារៀនមួយកន្លែងស្ថិតនៅក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលកំពុងតែខ្វះខាតសម្ភារៈសិក្សាជាច្រើនសំរាប់អោយសិស្សានុសិស្សរៀនសូត្រ។

តាមប្រភពប្រជាពលរដ្ឋដែលរស់នៅតំបន់នេះបានបញ្ជាក់ឲ្យដឹងផងដែរថាសាលាអនុវិទ្យាល័យភ្នំឆ័ត្រសែនជ័យនេះទើបតែបង្កើតឡើងជិតមួយឆ្នាំតែប៉ុណ្ណោះ ក៏ប៉ុន្តែ សិស្សា នុ សិស្ស ជាច្រើនដែលកំពុងតែរងនូវភាពខ្វះខាតរាល់សម្ភារៈសិក្សា ព្រមទាំងមធ្យោបាយធ្វើដំណើរទៅរៀនដូច្នេះហើយទើបពួកគាត់បានសំណូមពរដល់អ្នកសារព័ត៌មានជួយធ្វើការផ្សាយអោយបានលឺដល់សាធារណះជន និងសប្បុរសធម៌ទាំងអស់ដែលមានចិត្តចង់ជួយដល់សិស្សានុសិស្សទាំងអស់នេះ ។

អ្នកគ្រូ សែប សុផានី ដែលជានាយិកាសាលានេះបានបញ្ជាក់ពីស្ថានភាពទូទៅរបស់សាលាអនុវិទ្យាល័យភ្នំឆ័ត្រ សែនជ័យនេះថា សាលាមានទីតាំងស្ថិតនៅក្នុង ភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បច្ចុប្បន្នមានសិស្សសរុប ៤៧ នាក់ សិស្សស្រី២៥នាក់ចែកជា ២ថ្នាក់។ ថ្នាក់ទី៧ មាន៣៧នាក់ស្រី២៣នាក់ ។ថ្នាក់ទី៨ សរុប១០នាក់ស្រី២នាក់។

និងមានបុគ្គលិកសរុប៤នាក់ស្រី២នាក់និងប្រុស២នាក់
បច្ចុប្បន្នសាលារៀននេះកំពុងប្រឈមមុខទី១ ដោយសាលាទើបតែបង្កើតឡើងថ្មីមានលក្ខណៈជារោងកំពុងមានការខ្វះខាតជាច្រើនដូចជាការសាងសង់មិនទាន់រួចរាល់ ខ្វះសម្ភារៈប្រើប្រាស់ក្នុងការរៀនសូត្រនិងបង្រៀនចំណែកឯទីធ្លាសាលា រៀននៅមិនទាន់សមរម្យនៅឡើយខ្វះសម្ភារៈការិយាល័យប្រើប្រាស់ផ្សេងៗជាច្រើនទៀត។អ្នកគ្រូសៅ សុផានី បានសំណូមពរដល់បងប្អូនសប្បុរសធម៍អោយជួយ ដោះស្រាយបញ្ហាខ្វះខាតដល់សាលាយើងខ្ញុំតាមការគួរ៕ប៊ុនរិទ្ធី

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close