UI_LongBanner

ពិធីការពារគម្រោងស្រាវជ្រាវពិស្ដារ (ប្លង់លម្អិត) និក្ខេបបទថ្នាក់បណ្ឌិត របស់បេក្ខជនបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)

111

ភ្នំពេញ៖ នៅព្រឹក​ថ្ងៃ​អាទិត្យ ៣កេីត​ ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩នេះ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំពិធីការពារគម្រោងស្រាវជ្រាវពិស្ដារ​ (ប្លង់​លម្អិត​)​ និក្ខេបបទថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាន់ទី៣ វគ្គ២ ជំនាញ នីតិសាធារណៈ របស់បេក្ខជនបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា ក្រោមប្រធានបទ​ “យន្ដការច្បាប់នៃការបង្កើតរដ្ឋសភាជាតិ“។

ពិធីការពារនេះ ធ្វើនៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលមានអាស័យដ្ឋាននៅផ្ទះលេខI១៥ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ក្បែរផ្សារសំណង់១២) ។

ចំពោះគណៈកម្មការសម្រាប់វាយតម្លៃគម្រោងស្រាវជ្រាវបឋមនិក្ខេបបទថ្នាក់បណ្ឌិតនេះ មានចំនួន ៥រូប ក្នុងនោះ ៖

១- បណ្ឌិតសភាចារ្យ ខ្លូត ធីតា ជាប្រធានគណៈកម្មការវាយតម្លៃ

២- សាស្រ្តាចារ្យបណ្ឌិត អិម​ វិបុល​ ជាសាស្ត្រាចារ្យវាយតម្លៃទី១

៣- សាស្រ្តាចារ្យបណ្ឌិត​ ឯក ឆេងហួត ជាសាស្ត្រាចារ្យវាយតម្លៃទី២

៤- សាស្រ្តាចារ្យបណ្ឌិត​ ស៊ុំ​ ឈ៊ុំឡុង ជាសមាជិក

៥- សាស្រ្តាចារ្យបណ្ឌិត ជា មុនីឫទ្ធិ ជាលេខាវិទ្យាសាស្រ្ត

និងសាស្រ្តាចារ្យ ឈឿន សម្បត្តិ តំណាងសាកលវិទ្យាល័យ ១រូបផងដែរ។

សាស្ត្រាចារ្យណែនាំមានចំនួន ២រូប៖

១- សាស្រ្តាចារ្យបណ្ឌិត​ ឡាច សំរោង ជាសាស្រ្តាចារ្យណែនាំ

២- សាស្រ្តាចារ្យបណ្ឌិត​ ស៊ុំ ឈុំឡុង ជាសាស្រ្តាចារ្យណែនាំរង

សូមបញ្ជាក់ថា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាសាកលវិទ្យាល័យដែលផ្តល់នូវពហុពុទ្ធិ ទេពកោសល្យ វិជ្ជាជីវៈ និងសីលធម៌ ដល់សិស្សនិស្សិតលើគ្រប់វិស័យក្នុងផ្នែកវប្បធម៌សង្គម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងសង្គមជាតិ ដោយសហការជាមួយក្រសួងស្ថាប័ន​រដ្ឋ សាកលវិទ្យាល័យនានា ក្នុងប្រទេស និងក្រៅប្រទេស សំដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសឱ្យទាន់យុគសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាព័ត៌មាន។

បេសកកម្មចម្បង របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការកសាងធនធានមនុស្សប្រកបដោយ ចំណេះដឹង សមត្ថភាពពេញលេញ ស្ទាត់ជំនាញ ប៉ិនប្រសប់ និងឈ្លាសវៃ ដើម្បីគុណភាព និងឧត្តមភាពក្នុងការប្រកួតប្រជែងទីផ្សារការងារ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close