សិក្ខាសាលានិក្ខេបបទថ្នាក់បណ្ឌិត របស់បេក្ខជនបណ្ឌិត កែរ រដ្ឋា នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI)

59

ភ្នំពេញ៖ ព្រឹកថ្ងៃអាទិត្យ ៣កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩នេះ នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ហៅកាត់ UI បានរៀបចំសិក្ខាសាលា និក្ខេបបទថ្នាក់បណ្ឌិត មហាវិទ្យាល័យនីតិសាស្ត្រ ជំនាន់ទី៣ វគ្គ២ ជំនាញ នីតិសាធារណៈ របស់បេក្ខជនបណ្ឌិត កែរ រដ្ឋា ភេទប្រុស ក្រោមប្រធានបទ “នីតិរដ្ឋបាលក្នុងវិស័យរដ្ឋសុខាភិបាលខេត្តស្វាយរៀង(ឆ្នាំ២០០១-២០១៧”។

សិក្ខាសាលានេះ ធ្វើនៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដែលមានអាស័យដ្ឋាននៅផ្ទះលេខI១៥ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ក្បែរផ្សារសំណង់១២) ។

ចំពោះគណៈកម្មការសម្រាប់វាយតម្លៃសិក្ខាសាលានិក្ខេបបទថ្នាក់បណ្ឌិតនេះ មានចំនួន ៣រូប ក្នុងនោះ ៖

១-សាស្ត្រាចារ្យបណ្ឌិត អិម វិបុល ជាប្រធានគណៈកម្មការវាយតម្លៃ

២-បណ្ឌិតសភាចារ្យ ខ្លូត ធីតា ជាសមាជិក

៣-សាស្ត្រាចារ្យបណ្ឌិត ស៊ុំ ឈុំឡុង ជាលេខាវិទ្យាសាស្រ្ត

និងសាស្ត្រាចារ្យ ឈឿន សម្បត្តិ ជាតំណាងសាកលវិទ្យាល័យ ១រូបផងដែរ។

ចំពោះសាស្ត្រាចារ្យណែនាំ ក្នុងកិច្ចការស្រាវជ្រាវនិក្ខេបបទថ្នាក់បណ្ឌិត របស់បេក្ខជនបណ្ឌិត កែរ រដ្ឋា មានចំនួន ២រូប៖ជាសាស្រ្តាចារ្យណែនាំគោល

១- បណ្ឌិតសភាចារ្យ ខ្លូត ធីតា ជាសាស្រ្តាចារ្យណែនាំគោល

២- បណ្ឌិត ហង់ ឡៃរ៉ាប៉ូ ជាសាស្រ្តាចារ្យណែនាំរង។

ជាលទ្ធផល គណៈកម្មការ បានសម្រេចឱ្យបេក្ខជនបណ្ឌិត កែរ រដ្ឋា បន្តការការពារនិក្ខេបបទថ្នាក់បណ្ឌិត ប្រធានបទ “នីតិរដ្ឋបាលក្នុងវិស័យរដ្ឋសុខាភិបាលខេត្តស្វាយរៀង(ឆ្នាំ២០០១-២០១៧” បន្តទៀត បន្ទាប់ពីមានការសាកសួរពីនិស្សិតដែលចូលរួម និងការសួរនាំពីគណៈកម្មការសម្រាប់វាយតម្លៃ រួមទាំងការកែលម្អរតាមមតិយោបល់របស់គណៈកម្មការរួចមក។

គូរបញ្ជាក់ថា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាសាកលវិទ្យាល័យដែលផ្តល់នូវពហុពុទ្ធិ ទេពកោសល្យ វិជ្ជាជីវៈ និងសីលធម៌ ដល់សិស្សនិស្សិតលើគ្រប់វិស័យក្នុងផ្នែកវប្បធម៌សង្គម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងសង្គមជាតិ ដោយសហការជាមួយក្រសួងស្ថាប័នរដ្ឋ សាកលវិទ្យាល័យនានា ក្នុងប្រទេស និងក្រៅប្រទេស សំដៅចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសឱ្យទាន់យុគសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាព័ត៌មាន។

បេសកកម្មចម្បង របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងធនធានមនុស្សជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចការកសាងធនធានមនុស្សប្រកបដោយ ចំណេះដឹង សមត្ថភាពពេញលេញ ស្ទាត់ជំនាញ ប៉ិនប្រសប់ និងឈ្លាសវៃ ដើម្បីគុណភាព និងឧត្តមភាពក្នុងការប្រកួតប្រជែងទីផ្សារការងារ៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close