ក្រុមអ្នកវាយប្រហារទៅលើប៉ុស្តិ៍ត្រួតពិនិត្យប្រទេសអារ៉ាប៊ីសាអូឌីត បណ្តាលឱ្យមនុស្សស្លាប់២នាក់និង២នាក់ ទៀតត្រូវបានចាប់ខ្លួន

29

អារ៉ាប៊ីសាអូឌីត៖ ក្រុមអ្នកវាយប្រហារដាក់គោលដៅវាយប្រហារទៅលើប៉ុស្តិ៍ត្រួតពិនិត្យនៅខាងកើតប្រទេសអារ៉ាប៊ីសាអូឌីតបានបណ្តាលឲ្យមនុស្សស្លាប់២នាក់និង​២នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ។

ឧបទ្ទវហេតុនេះបានកើតឡើងនៅតំបន់ Abu Hadriyah ដែលជាផ្លូវតភ្ជាប់ពីខេត្តភាគខាងកើត​អារ៉ាប៊ីសាអូឌីត​ជាមួយប្រទេសបារ៉ែននិងគុយវែតដែលជាប្រទេសជិតខាង។

សូមជម្រាបថាខេត្តដែលផលិតប្រេងគឺជាចំណុចក្តៅគគុករវាងរដ្ឋាភិបាលអ៊ិស្លាមនិកាយសាន់នីនិងជនជាតិភាគតិចស៊ីអ៊ីតដែលត្អូញត្អែរពីការរើសអើងនិងការបង្ក្រាប។

ចាប់តាំងពីឆ្នាំ២០១១មក តំបន់នេះត្រូវបានរង្គោះរង្គើដោយការធ្វើបាតុកម្មដោយសន្តិវិធី។ ចំណែកពួកសកម្មប្រយុទ្ធស៊ីអ៊ីតបានធ្វើការវាយប្រហារ ជាច្រើនលើកច្រើនសាទៅលើកងកម្លាំងសន្ដិសុខអារ៉ាប៊ីសាអូឌីតប៉ុន្តែអំពើហិង្សាកាន់តែកើនឡើងដោយសារតែកងកម្លាំងសន្តិសុខភាគច្រើន បានបាញ់សម្លាប់ពួកខ្មាន់កាំភ្លើងក្នុងឆ្នាំ២០១៧៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close