UI_LongBanner

រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន៖​ ប្រទេសឥណ្ឌាកំពុងរៀបចំការវាយប្រហារមួយផ្សេងទៀតនៅក្នុងខែនេះ

68

ប៉ាគីស្ថាន៖ នៅថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នឈ២០១៩ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Shah Mahmood Qureshi បាននិយាយថា​ ប្រទេសឥណ្ឌាកំពុងរៀបចំការវាយប្រហារមួយផ្សេងទៀតនៅក្នុងខែនេះ

រដ្ឋមន្ត្រីការបរទេសរូបនេះថ្លែងថាការវាយប្រហារនេះអាចប្រព្រឹត្តទៅបានរវាងថ្ងៃទី១៦និង២០ ខែមេសាដោយលោកបានបន្ថែមថាប៉ាគីស្ថានបានប្រាប់សមាជិកអចិន្រ្តៃយ៍ទាំង៥នៃក្រុមប្រឹក្សាសន្តិសុខ U.N. អំពីកង្វល់របស់ខ្លួន។

គួររំឭកថាការបំផ្ទុះគ្រាប់បែកអត្តឃាតដោយពួកសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅប៉ាគីស្ថាននៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌាបានសម្លាប់កងអាវុធហត្ថឥណ្ឌាយ៉ាងហោចណាស់៤០នាក់កាលពីថ្ងៃទី១៤ ខែកុម្ភៈហើយហានិភ័យនៃជម្លោះបានកើនឡើងយ៉ាងខ្លាំងនៅថ្ងៃទី២៧ ខែកុម្ភៈនៅពេលដែលឥណ្ឌាបានធ្វើការវាយប្រហារតាមអាកាស​ដែលគេចាត់ទុកថាជាសកម្មសមយុទ្ធមូលដ្ឋានវគ្គបណ្តុះបណ្តាល។

CMA_LongBanner

នៅថ្ងៃបន្ទាប់ប្រទេសប៉ាគីស្ថានបានបាញ់ទម្លាក់យន្ដហោះចម្បាំងឥណ្ឌា១គ្រឿងហើយបានចាប់ខ្លួនអ្នកបើកបរយន្តហោះដែលក្រោយមកត្រូវបានដោះលែងទៅវិញ៕

ប្រភព៖​ swift new

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close