UI_LongBanner

មន្ត្រីមន្ទីរសាធារណការខេត្ត សហការជាមួយកម្លាំងនគរបាលក្រុងចុះណែនាំច្បាប់ចរាចរណ៍មុនរដូវចូលឆ្នាំ

67

បន្ទាយមានជ័យ៖ ដើម្បីបង្កើនច្បាប់ចរាចរណ៍និងបង្កើនការយល់ស្ដីពីការធ្វើដំណើរតាមដងផ្លូវជាតិក៏ដូចជាផ្លូវលំឲ្យមានសុវត្តិភាពមន្ត្រីមន្ទីរសាធារណការខេត្តសហការណ៍ជាមួយកម្លាំងនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃទី៩ខែមេសាឆ្នាំ២០១៩នេះកម្លាំងទាំង២ស្ថាប័នបានចុះបិទនិងចែកខិត្តប័ណ្ណពន្យល់ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមម៉ូតូ/រថយន្តក្នុងគោលបំណងឲ្យពួកគាត់យល់ដឹងកាន់តែខ្ពស់ស្ដីអំពីច្បាប់ចរាចរណ៍រួមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ពីខ្ពស់មកទាបឲ្យមានប្រសិទ្ធភាព។

នៅក្នុងការផ្សព្វផ្សាយខាងលើនោះគេឃើញមន្ត្រីមន្ទីរសាធារណការខេត្តបានដាក់សំនួរចំឡើយដល់បងប្អូនធ្វើដំណើរតាមម៉ូតូដើម្បីផ្ដល់មួកសុវត្តិភាពជួនពួកគាត់បន្ទាប់ពីឆ្លើយសំនួរត្រឹមត្រូវទៅតាមលក្ខណ័។
លោកអធិការរងឈឿន ប៊ុនថា ទទួលផែនចរាចរណ៍បញ្ជាក់ថាថ្ងៃនេះដែរលោកបានសហការជាមួយមន្ទ្រីមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តបានចុះណែនាំច្បាប់ចរាចរណ៍ផ្លូវគោកមុនរដូវចូលឆ្នាំប្រពៃណីយ៍ខ្មែរយើងដើម្បីដាស់តឿនក្រើនរំលឹកឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ ក៏ដូចជាការបញ្ជាយាន្តគ្រប់ប្រភេទកុំឲ្យមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដូច្នេះយើងនៅតែបន្តផ្សព្វផ្សាយដាស់តឿនក្រើនរំលឹកដល់ពួកគាត់ក្នុងការធ្វើដំណើរដោយប្រុងប្រយត្ន័ខ្ពស់ ធ្វើយ៉ាងណាដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចណ៍ឲ្យកាន់តែទាបបំផុត។

CMA_LongBanner

ក្នុងនោះលោកបានអំពាវនាវដល់ពលរដ្ឋខ្មែរយើងដែលមានយានយន្តគ្រប់ប្រភេទក្នុងការធ្វើរដំណើរសូមឲ្យគោរពគ្នាទៅវិញទៅមក ត្រូវតែប្រកាន់ស្ដាំរបស់ខ្លួនហើយកុំឡើងវ៉ាជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់៕SN

អត្ថបទដែលជាប់ទាក់ទង
Open

Close