UI_LongBanner

ច្រើនដល់ហើយ…សមត្ថកិច្ចដកហូតថ្នាំ​សម្រើបជាង៧ពាន់ប្រអប់ ក្នុង៣ទីតាំង នៅក្នុងខណ្ឌ​៧មករា​ (មានវីដេអូ)

146

ភ្នំពេញ៖ ទីស្តីការក្រសួងមហាផ្ទៃ​ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩​ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) បានធ្វើសន្និសីទសារព័ត៌មាន​ អំពីលទ្ធផលនៃកិច្ចប្រតិបត្តិការចុះត្រួតពិនិត្យហាងលក់ឱសថបុរាណចិនចំនួន ០៣ទីតាំង ស្ថិតនៅតាមបណ្តោយវិថីហ្សាដឺហ្គោល (ផ្លូវលេខ២១៧) ក្នុងសង្កាត់អូឬស្សីទី០៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ​ បានឲ្យដឹងថាក្នុងកិច្ចប្រតិបត្តិការនោះ ក្រុមប្រតិបត្តិការពិសេស នៃ​គ.ប.ផ.ក បានត្រួតពិនិត្យ​ និងឆែកឆេរ ហើយរឹបអូសបានឱសថខុសច្បាប់ជាច្រើនប្រភេទ មានជាអាទិ៍ ឱសថជំនួយផ្លូវភេទ ឱសថបង្កើនអារម្មណ៍ផ្លូវភេទ បង្កើនភាពស្រើបស្រាល (ថ្នាំសម្រើប) ឱសថមិនបានចុះបញ្ញីការ គ្មានលិខិតអនុញ្ញាតិឲ្យនាំចូល ឱសថហួសកាលបរិច្ឆេទប្រើប្រាស់ និងឱសថច្រើនប្រភេទទៀតដែលច្បាប់ហាមឃាត់៖​

-ទីតាំងទី០១ ផ្ទះលេខ១០២ ផ្លូវលេខ២១៧ ភូមិ០១ សង្កាត់អូឬស្សីទី០៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ យីហោ ឱសថបុរាណ សញ្ញាទេវតា សមត្ថកិច្ចរឹបអូសបាន ឱសថបុរាណចិន (សម័យ) គ្មានចុះបញ្ជីការ ចំនួន២០៧ប្រភេទ សរុប ៣៣២៧ ប្រអប់។

-ទីតាំងទី០២ ផ្ទះលេខ១០៤ ផ្លូវលេខ២១៧ ភូមិ០១ សង្កាត់អូឬស្សីទី០៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ យីហោ ហាង ឡេង ជី ឱសថបូរាណចិន សមត្ថកិច្ចរឹបអូសបានឱសថបុរាណចិន (សម័យ) គ្មានចុះបញ្ជីការ ចំនួន១៨៧ប្រភេទ និងឱសថជំនួយផ្លូវភេទ​ (ថ្នាំសម្រើប)​ ០១មុខ​ ដែលក្រសួងសុខាភិបាលហាមឃាត់​ សរុប ១,៤៦៥ ប្រអប់។

-ទីតាំងទី០៣ ផ្ទះលេខ១០៦ ផ្លូវលេខ២១៧ ភូមិ០១ សង្កាត់អូឬស្សីទី០៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ យីហោ អៀក ងួន លក់ឱសថបូរាណចិន សមត្ថកិច្ចរឹបអូសបានឱសថបុរាណចិន (សម័យ) គ្មានចុះបញ្ជីការ ចំនួន៦០ប្រភេទ និងឱសថជំនួយផ្លូវភេទ​ (ថ្នាំសម្រើប)​ ០៩មុខ៖​ Ye Lang then, ថ្នាំលេខ​ ៦៩​,​ Black Gorilla, 2800Mg, Zegara ពណ៌បៃតង​ និងពត៌ផ្ទៃមេឃ,​ Max Man, ថ្នាំគ្រាប់ពណ័លឿងគ្មានឈ្មោះ,​ Jinmaoshiwang និងThe First Classic excited medicine ​ សរុប ២,៥៤៨ ប្រអប់។

សរុបទាំង០៣ទីតាំង សមត្ថកិច្ចចម្រុះ​ របស់​ គ.ប.ផ.ក​ រឹបអូសបានឱសថបុរាណចិន (សម័យ) គ្មានចុះបញ្ជីការ ចំនួន៤៥៤ប្រភេទ សរុប៧,៣២១ប្រអប់។

ក្រោយពីការត្រួតពិនិត្យ​ របស់សមត្ថកិច្ច​ដោយមានការឯកភាព​ពី ​ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យផ្អាកអាជីវកម្មទាំង០៣ទីតាំង​ ជាបណ្តោះអាសន្ន​ ហើយសមត្ថកិច្ច​ កំពុងបន្តសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី​៕

ការផ្សាយផ្ទាល់ សន្និសីទសារព័ត៌មានស្តីពី​ "​ ការចុះប្រតិបត្តិការ​ ត្រួតពិនិត្យ​ ឆែកឆេរ​និងរឹបអូសឱសថជំនួយផ្លូវភេទ​ ឱសថបង្កើនអារម្មណ៍ផ្លូវភេទ បង្កើនភាពស្រើបស្រាល​ (ថ្នាំសម្រើប) ខុសច្បាប់ “​ ទីស្តីការក្រសួងមហាផៃ្ទ​ ថ្ងៃទី​ ០៩​ ខែមេសា​ ឆ្នាំ២០១៩

Posted by គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ-Counter Counterfeit Committee on Monday, April 8, 2019

 

អត្ថបទដែលជាប់ទាក់ទង
Open

Close