UI_LongBanner

រថយន្តកុងទីន័រ បត់គៀរថយន្តសេរីទំនើប បណ្ដាលឱ្យរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ

83

ភ្នំពេញ៖ រថយន្តកុងទីន័រ បត់គៀរថយន្តសេរីទំនើប បណ្ដាលឱ្យរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ នៅផ្លូវ៧៤ កែងផ្លូវព្រះសុីសុវត្តិ៍ ត្រង់ចំណុចក្បែក្រោមស្ពានជ្រោយចង្វា សំណាងល្អមិនមានអ្នករបួស។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង១០នាទី យប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភព ពីកន្លែងកើតហេតុបានប្រាបឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តកុងទីន័រពាក់ស្លាកលេខភ្នំពេញ3A-9972និងស្លាកលេខកន្ទុយសណ្ដោងកុងទីន័រភ្នំពេញ4A-2352 បើកបរដោយបុរសម្នាក់ បត់ឆ្វេងមិនប្រយ័ត្នបានគៀថយន្តឡង់គ្រីស័រ សេរីទំនើបពណ៌សពាក់ស្លាកលេខភ្នំពេញ2BB-3885 ទិសដៅពីលិចទៅកើតស្របទិសគ្នា បណ្ដាលឱ្យរថយន្តសេរីទំនើបរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ កើតហេតុភ្លាមអ្នកបើកកុងទីន័របានបើកទ្វាដាក់មេប្រូចបាត់ស្រមោល ក្នុងហេតុការនេះដែរមិនបង្កឱ្យមានអ្នករបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងការិយាល័យជំនាញចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ ដើម្បីធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក រង់ចាំការដោះស្រាយពេលក្រោយ៕ដោយ៖ សារឿន

អត្ថបទដែលជាប់ទាក់ទង
Open

Close