UI_LongBanner

សូមប្រុងប្រយ័ត្នបងប្អូន! រសួងធនធានទឹកនិង​ឧតុនិយម៖ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៨ ខែមេសា សូមមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ជាពិសេសខ្យល់កន្រ្តាក់

74

ភ្នំពេញ៖ ក្រសួងធនធានទឹកនិង​ឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ យោងតាមការតាមដាន និងសង្កេតលើលក្ខណៈអាកាសធាតុជាប្រចាំបានបង្ហាញឱ្យឃើញថាចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១១ ខែមេសានេះ ជ្រលងសម្ពាធទាបដែលបន្លងមកបានអូសបន្លាយលើកម្ពុជាយើងមានលក្ខណៈចុះខ្សោយ។ ដូចនេះបរិមាណទឹកភ្លៀងអាចមានក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ។​ ទន្ទឹងនោះសីតុណ្ហភាពក៏មានការហក់ឡើងបន្តិចវិញក្នុងកម្រិតពី៣៦-៣៩C។

CMA_LongBanner

ហើយចាប់ថ្ងៃទី១២ដល់ថ្ងៃទី១៧ ​ខែមេសា កម្ពុជាយើងនិងទទួលនូវឥទ្ធិពលនៃសម្ពាធទាបដែលកើតមកពីសមុទ្រចិនខាងត្បូង ជាហេតុធ្វើឱ្យមានភ្លៀងធ្លាក់ជាបន្តកើតមានក្នុងពីខ្សោយទៅបង្គួរ ស្ទើរក្នុងក្របខ័ណ្ឌទូទាំងប្រទេស៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close