មិនចង់ជឿថា ប្អូនៗថ្នាក់ទី៩ នៃវិទ្យាល័យកោះស្ដេច អាចគៀងគររកថវិកាមកទិញ ស៊ីម៉ង់តិ៍ ឥដ្ឋ និងមានសមត្ថភាពនាំគ្នារៀបឥដ្ឋជួសជុលបន្ទប់សិក្សាដោយខ្លួនឯងសោះ (មានវីដេអូ)

130

កាលពីពេលកន្លងទៅថ្មីៗនេះ មហាជនមួយចំនួន ប្រាកដជាបានជ្រាបរួចមកហើយ មើលទៅ ក្រោយពី បានឃើញ ហ្វេសប៊ុកផេកមួយឈ្មោះ “កោះស្តេច ស្អាត_KohSdach” បានបង្ហោះរូបជាច្រើនសន្លឹក ដែលមើលទៅពិតជាគួរឲ្យចាប់អារម្មណ៍ជាខ្លាំង របស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង នាយកសាលា នៃ វិទ្យាល័យកោះស្តេច ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង។ សាលានេះមាន ពីថ្នាក់ទី៧ ដល់ថ្នាក់ទី ១២ ស្ថិតនៅក្រោមការគ្រប់គ្រង ដោយ លោកគ្រូនាយក ភោគ ហឿន។

ក្នុងនោះផងដែរអ្វីដែលបានធ្វើឲ្យគេមានការចាប់អារម្មណ៍ខ្លាំងនោះគឺ សិស្សានុសិស្សទាំងអស់មាន ឯកសណ្ឋានសាលារៀនពណ៌ខៀវយ៉ាងស្រស់ស្អាត។ មួយវិញទៀតបើទោះសាលានេះនៅឆ្ងាយដាច់ស្រយាលបន្តិចមែន តែវិន័យ ការអប់រំ ការបង្រៀន សាលារៀនមួយនេះពិតជាធ្វើបានល្អខ្លាំងណាស់។

ចំណែកកាលពីកន្លងទៅថ្មីៗនេះ គេក៏បានប្រទះរឿងដ៏គួរឲ្យចាប់អារម្មណ៍ជាខ្លំាងមួយទៀតហើយ ក្រោយពីម្ចាស់ហ្វេសប៊ុកមួយឈ្មោះ “Khemara Hoeun” បានបង្ហោះរូបភាព វីដេអូ និងសារខ្លីមួយថា៖ “មិនចង់ជឿថា ប្អូនៗថ្នាក់ទី៩នៃវិទ្យាល័យកោះស្ដេចអាចគៀងគររកថវិកាមកទិញ ស៊ីម៉ង់តិ៍ ឥដ្ឋ និងមានសមត្ថភាពនាំគ្នារៀបឥដ្ឋជួសជុលបន្ទប់សិក្សាដោយខ្លួនឯងសោះ។(សូមអរគុណប្អូនៗច្រើនណាស់ដែលបានជួយដល់លោកអ្នកគ្រូគ្រប់គ្នា)”។

ក្រោយពីឃើញបែបនេះ បានធ្វើឲ្យអ្នកប្រើប្រាស់ ក្នុងហ្វេសប៊ុកជាច្រើនបានសម្តែងពេញចិត្តជាខ្លាំង នូវទង្វើរសិស្សទាំងនេះ ក្នុងការរួមចំណែកយ៉ាងធំធេង ដែលចេះរួបរួមគ្នាជួសជុលបន្ទប់សិក្សាខ្លួនឯងបែបនេះ៕

Posted by Khemara Hoeun on Wednesday, March 20, 2019

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close