UI_LongBanner

ពិតជាភ្ញាក់ផ្អើល! វ័យទើបតែ១២ឆ្នាំសោះ ដើរផាត់មុខឱ្យតារាល្បីៗ រហូតមានសមត្ថភាពទិញ រថយន្តស៊េរីទំនើបមួយគ្រឿង

105

ថៃ៖ នាពេលថ្មីៗនេះ អ្នកផាត់មុខវ័យក្មេង អាយុទើបតែ១២ឆ្នាំម្នាក់ បានទទួលការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីប្អូនស្រី បានបង្ហាញរថយន្តស៊េរីទំនើបBMWថ្មីមួយគ្រឿង ដែលជាសម្បត្តិផ្ទាល់ខ្លួន ដែលទើបនឹងទិញ។

ជាការពិតណាស់ អ្នកផាត់មុខវ័យក្មេងរូបនេះ បានកំពុងតែធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយត្រូវបានគេស្គាល់ឈ្មោះថា ប្អូនស្រី Pear Paplearn ដែលជាអ្នកផាត់មុខវ័យក្មេងជាងគេ នៅក្នុងប្រទេសថៃ ហើយប្អូនស្រី ក៏ជាអ្នកផាត់មុខវ័យក្មេងដំបូងគេបង្អស់ ដែលមានឱកាសតុបតែងមុខឲ្យតារាម៉ូដែល ជាប្រចាំដូចជាកម្មវិធី London Fashion Week និងកម្មវិធីធំៗជាច្រើនផ្សេងទៀតផងដែរ។

CMA_LongBanner

ដោយសារតែការខិតខំប្រឹងប្រែង ទាំងវ័យក្មេងរបស់ប្អូនស្រី ទើបនាពេលម្សិលមិញ ដែលចំជាថ្ងៃកំណើតរបស់ប្អូនស្រីផ្ទាល់ផងនោះ គឺប្អូនស្រី Pear ក៏បានសម្រេចទិញកាដូដល់ខ្លួនឯង ជារថយន្តស៊េរីទំនើបថ្មីមួយគ្រឿង ដែលទស្សនិកជនប៉ាន់ស្មានថាមានតម្លៃថ្លៃដល់ទៅរាប់លានបាតឯណោះ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖   

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close