កុសុម៉ា លេងមួយក្បាច់ ធ្វើឲ្យមហាជន សើចចុកពោះ និងបើកភ្នែកធំៗ​តែម្តង

49

ភ្នំពេញ៖ ពិធីការិនី ដែលសម្បូរទៅដោយ វោហាស័ព្ទកញ្ញា សុភ័ក្រ កុសុម៉ា ហាក់បីដូចជាឡើងកូដខ្លាំង ក្នុងឆ្នាំនេះ។ នាង ត្រូវបានគេ ទទួលស្គាល់តាមរយៈ សម្ដី និងកាយវិការដ៏កំប្លុកកំប្លែង ទាំងក្នុង និងក្រៅឆាកផ្ទាល់តែម្ដង។

ក្រៅពីអាជីពជាពិធីការិនី កុសុម៉ា មានជំនាញជាច្រើនទៀត ដូចជា តារាសម្ដែង បែបឈុតឆាកកំប្លែង តាមបណ្ដាខ្សែភាពយន្ត ទាំងរឿងភាគតាមទូរទស្សន៏ និងរោងកុននានាផងដែរ។

អ្វីដែលសំខាន់់ថ្មីៗនេះ សុភ័ក្រ កុសុម៉ា បានធ្វើឲ្យបណ្ដាហ្វេនៗរបស់នាង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានបង្ហោះនូវ រូបភាពមួយសន្លឹកដែល រូបនាងផ្ទាល់បានតែងខ្លួនត្រាប់តាម តារាចម្រៀងបរទេស ដ៏ល្បីគឺកញ្ញា Rihanna។ លើសពីនេះ កុសុម៉ាបាន សរសេរសារថា “ មើលតាមការគួរ តើអ្នកណាយកស្ទាយ៍តាមអ្នកណា ស្រីណា គាត់រៀនមួយខ្ញុំតាំងក្មេង តែបែកយូរដោយសារ យាយ គាត់ធានាគាត់ ទៅនៅស្គន់ ហើយបានទៅអាមេរិច លូវជួបគាត់ម្តងទៀត គាត់យកស្ទាយ៍ តាមអូនបណ្តោយ “។

តាមន័យនេះ កុសុម៉ាចង់និយាយថា កញ្ញា Rihanna ដែលជាតារាល្បីទូទាំងពិភពលោក យកស្ទាយ៍ធ្វើខ្លួនតាមនាង ទៅវិញ ជាហេតុធ្វើឲ្យ មហាជនឃើញហើយ ទប់សំណើចមិនបាន ចំពោះអ្វីដែលពួកគេ បានឃើញ៕ ​ ​ ​

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close