UI_LongBanner

ជិតចូលឆ្នាំ ក្រុមចោរចេញគាស់ផ្ទះលក់ទូរស័ព្ទខ្មែរអង្គរ Khmer Angkor ប្រមូលទូរស័ព្ទអស់ជាង១៥០គ្រឿង!

113

រាជធានីភ្នំពេញ ៖ ជិតចូលឆ្នាំហេីយ ក្រុមសង្គមងងឹតចេញរកស៊ីគ្រប់ទីកន្លែង ជាក់ស្ដែង ជនសង្ស័យម្នាក់ បានធ្វេីសកម្មភាព កាត់បង្អួចដែក ផ្ទះជាន់ទីពី ចូលប្រមូលយកទូរសព្ទ័អស់ជាង ១៥០ដេីម គិតជាទឹកប្រាក់ ជាង៣០,០០០ដុល្លា ហេីយគេចខ្លួនបាត់ ដោយសុវត្តិភាព បន្សល់ទុកតែសកម្មភាពនៅក្នុងកាមេរ៉ាសុវត្ថិភាព តែប៉ុណ្ណោះ ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១៩:១៥នាទីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ នៅចំណុចហាងលក់ទូរសព្ទ័ដៃទំនេីបមួយ យីហោ “ខ្មែរអង្គរ – Khmer Angkor Phone Shop” ផ្ទះល្វែងលេខA13 ផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បច្ចុប្បន្នក្រោយកើតហេតុ ម្ចាស់ហាងទូរស័ព្ទខាងលេី បានត្រឹមទៅដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចជួយ ស្រាវជ្រាវ រកជនសង្ស័យ យកមកដាក់ទោសទណ្ឌ ចាត់ការតាមផ្លូវច្បាប់ តែប៉ុណ្ណោះ ៕ (ដោយបងម៉េង)

សូមទស្សនា វិដេអូ ពីកាមេរ៉ាសុវត្ថិភាពខាងក្រោមនេះ

អត្ថបទដែលជាប់ទាក់ទង
Open

Close