ក្រុមក្មេងស្ទាវ ២នាក់ ឆក់កាបូបដៃជនជាតិចិនមិនបាន តែជាប់ខ្នោះបានសម្រេច

74

ព្រះសីហនុ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៣:៤០នាទី ទៀបភ្លឺ នៅចំណុចផ្លូវកែងមហោស្រពចាស់ ស្ថិតនៅក្នុងភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានករណីចោរកម្ម លួចមានស្ថានទម្ងន់ទោស(ឆក់កាបូបជនជាតិចិន) មួយកើតឡើង បង្កឡើងដោយជនសង្ស័យចំនួន ២នាក់ មិនស្គាល់អត្ត សញ្ញាណ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ទឹកមាស ពាក់ស្លាកលេខៈ កណ្តាល 1AC-7843 បានធ្វើសកម្មភាព ឆក់កាបូបជនជាតិចិនម្នាក់ ភេទប្រុស ។

ភ្លាមៗនោះក៍ត្រូវកម្លាំងល្បាតរបស់ផែននគរ បាលព្រហ្មទណ្ឌឃើញ បានដេញបង្ក្រាបដោយ មានការសហការពីកម្លាំងកងអន្តរាគមន៍ពិសេស កម្លាំងអធិការដ្ឋាននគរបាលក្រុង និងកម្លាំងដែលពាក់ព័ន្ធ ធ្វើការដេញស្ទាក់ចាប់បានជនសង្ស័យទាំង២នាក់តែម្តង ។ក្រោយពេលកើតហេតុ ជនរងគ្រោះមិនទាន់មកដាក់ពាក្យបណ្តឹងនៅឡើយ កម្លាំងជំនាញកំពុងធ្វើការស្វែងរក ។ជនសង្ស័យទាំង២នាក់៖

១-ឈ្មោះ ជា លីដែត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិល្វា ឃុំកោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ(ជនដៃដល់ជិះពីក្រោយអ្នកឆក់កាបូប)។

២-ឈ្មោះ មិត្ត សុផាន់ណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ មានទីលំនៅភូមិល្វា ឃុំកោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅផ្ទះបុគ្គលិក របស់កាស៊ីណូ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់អ្នកបើកម៉ូតូ ) ។

វត្ថុតាងចាប់យកបាន ទូរស័ព្ទដៃ១គ្រឿង ម៉ាក IPHONE6 PLUSH ពណ៌ទឹកមាស កាបូបដៃ១ ពណ៌ខ្មៅ មានលុយ១២០$ (ផលនៃអំពើលួច)ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ទឹកមាស ពាក់ស្លាកលេខៈ កណ្តាល 1AC-7843 (មធ្យោបាយជិះប្រព្រឹត្តិបទល្មើស) ។

ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ដោយ វ៉ើន កញ្ញា

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close