ពិតជាគួរអោយសោកស្ដាយណាស់បុរសម្នាក់​ និង​កូនស្រី​ បានស្លាប់ដោយសារពុលត្រីកំពត

112

ព្រះសីហនុ ៖​ ស្រុកព្រៃនប់ពលរដ្ឋមួយគ្រួសារ ដែលរស់នៅតាមទំនប់ការពារទឹកប្រៃក្បែរសមុទ្រ ក្នុងភូមិវាលមាស​ ឃុំវាលរេញ​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ បានរងគ្រោះដោយពុលត្រីកំពតសមុទ្រ កាលពីរសៀលថ្ងៃទី១១​ខែមេសា​ឆ្នាំ​២០១៩ ក្រោយនេសាទបានពីសមុទ្រហើយយកមកធ្វើម្ហូប ក្នុងនោះបុរសជាប្តី​ ព្រមទាំងកូនស្រីតូចម្នាក់បានស្លាប់ រីឯស្ត្រីជាប្រពន្ធនិងជាម្តាយ កំពុងសង្គ្រោះព្យាបាលនៅមន្ទីពេទ្យ ។

សមត្ថកិច្ចបញ្ជាក់ថាជនរងគ្រោះទី១ ឈ្មោះ ជា យឺ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរនេសាទ បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត រីឯជនរងគ្រោះ២ ឈ្មោះ ជា ស្រីរ័ត្ន អាយុ២ឆ្នាំ ជាកូនស្រីបានស្លាប់ក្រោយហូបត្រីនេះភ្លាមៗ ចំណែកស្ត្រីជាប្រពន្ធនិងជាម្តាយ ឈ្មោះ ង៉ូយ ញ៉ាង កំពុងសង្គ្រោះព្យាបាលនៅមន្ទីពេទ្យ ។

បើតាមសមត្ថកិច្ចថា ហេតុការណ៏នេះកើតឡើងពេលជនរងគ្រោះជាឪពុកដាក់លបបានត្រីកំពតហើយយកទៅធ្វើម្ហូបហូបក៏រងនូវការពុលតែម្តង។
បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីយ៌៕ដោយ វ៉ើន កញ្ញា

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close