UI_LongBanner

មន្រ្តីជំនាញកាំកុងត្រូល ចុះពង្រឹងត្រួតពិនិត្យគុណភាព សុវត្ថិភាព ផលិតផលម្ហូបអាហារ នៅក្នុងរដូវបុណ្យចូលឆ្នាំ,

74

បន្ទាយមានជ័យ៖  មន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ សហការជាមួយនឹងមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះពង្រឹងត្រួតពិនិត្យគុណភាព សុវត្ថិភាព ផលិត ផលម្ហូបអាហារនៅក្នុងរដូវបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅតាមទីផ្សារ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីធានាការទិញទទួលទានផលិតផលម្ហូបអាហាររបស់ប្រជាពលរដ្ឋមានសុវត្ថិភាពល្អ។

ការចុះត្រួតពិនិត្យពីសំណាក់មន្រ្តីជំនាញបានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ បានរកឃើញដកហូតផលិត ផលម្ហូបអាហារមួយចំនួនគ្មានសុវត្ថិភាពផុតកាលបរិច្ឆេទប្រើប្រាស់ និងផលិតផលហាមឃាត់ខុសច្បាប់ដូចជាមីម៉ាម៉ាកំប៉ុង ៦កំប៉ុង ស្មើ ៣៦០ក្រាម ,ទឹកអាស៊ីតអាសេទិចខាប់ ៤ដប ស្មើ ៧៥០ក្រាម, មីកញ្ចប់វ៉ៃៗ ១០កញ្ចប់ ស្មើ៥៥០ក្រាម, ស្រាបៀរ ម៉ាកU ១២ដប ស្មើ ៣៨៤០ក្រាមសរុប ៥៥០០ក្រាម។ផលិតផលម្ហូបអាហារទាំងនោះត្រូវបានមន្រ្តីជំនាញដកហូតដើម្បីរងចាំទុកដុតកំទេចចោល។

ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ លោក សាន វិជ្ជាសារ៉ាវុធ ប្រាប់ឱ្យដឹងថា មន្រ្តីជំនាញចុះត្រួតពិនិត្យផលិតផលម្ហូបអាហារតាមផ្សារម៉ាត តាមខ្នងផ្ទះ តាំងលក់ទំនិញរបស់អាជីវករនៅក្នុងក្រុងប៉ោយប៉ែតគឺអនុវត្តតាមតួនាទីភារកិច្ច និងការទទួលខុសត្រូវខ្ពស់ដើម្បីរក្សាសុវត្ថិភាព និងគុណភាពទំនិញ ដើម្បីប្រជាពលរដ្ឋទិញយកទៅទទួលទានគ្មានបញ្ហាបង្កប៉ះពាល់គ្រោះថ្នាក់សុខភាព។

លោកប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យឱ្យដឹងទៀតថា ខណៈដែលមន្រ្តីជំនាញចុះទៅត្រួតពិនិត្យគុណភាព សុវត្ថិភាព ផលិតផល ម្ហូបអាហារ មន្រ្តីជំនាញក៏បានណែនាំនិងអប់រំឱ្យបងប្អូនអាជីវករត្រូវតាំងលក់រៀបចំទំនិញឱ្យមានអនាម័យ ទំនិញមានគុណភាព ទំនិញមានការវិចខ្ចប់ និងមានស្លាកសញ្ញាត្រឹមត្រូវ និងត្រូវចៀសវាងតាំងលក់ទំនិញដែលគ្មានប្រភពច្បាស់លាស់ ទំនិញហួសកាលកំណត់ប្រើប្រាស់ និងទំនិញមានហានិភ័យដែលនាំឱ្យប៉ះពាលសុខភាព ប្រជាពលរដ្ឋ។

CMA_LongBanner

លោកប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យក៏បានរំលឹកដល់អាជីវករឱ្យដឹងថា ជុំវិញនៃរកឃើញការតាំងលក់ទំនិញគ្មានសុវត្ថិភាពដោយចេតនា ក្នុងការរកស៊ីធ្វើពាណិជ្ជកម្មដើម្បីតែប្រាក់ចំណេញដោយមិនគិតបង្កគ្រោះសុខភាព អ្នកដទៃនិងប្រឈមកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាម ផ្លូវច្បាប់។

សូមបញ្ជាក់ថាខេត្តបន្ទាយមានជ័យជាខេត្តមានភូមិសាស្រ្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលមានការប្រឈមនិងកានាំចូលលួចលាក់នូវទំនិញបង្កហានិភ័យគ្រោះថ្នាក់សុខភាពប្រជាពលរដ្ឋពីសំណាក់ឈ្មួញខិលខូច។

កន្លងមកមន្រ្តីជំនាញកាំកុងត្រូលក៏ធ្លាប់បង្រ្កាបនិងទប់ស្កាត់បាននូវទំនិញទាំងនោះ ហើយយកទៅដុតកំទេចចោលជាបន្តបន្ទាប់ផងដែរ។​sn

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close