UI_LongBanner

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅមុខផ្សារប៉េសេថ្មី ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ២០កញ្ចប់ !

108

រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងច្បាប់ចរាចរណ៍ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ ដកហូតបានថ្នាំញៀន ចំនួន២០កញ្ចប់ថង់តូច (ខ្ចប់ក្នុងលុយខ្មែរ ប្រភេទក្រដាសប្រាក់ ១០០រៀល) កាលពីវេលាម៉ោង២១:០០នាទី ថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០១៩នេះ នៅចំណុចមុខផ្សារប៉េសេថ្មី នៅតាមផ្លូវ៣៧១ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានអោយដឹងថា ក្នុងប្រតិបត្តិការ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅទីតាំងខាងលេី ដឹកនាំដោយលោក មា សុភាព អភិបាលនៃគណៈ អភិបាលរងខណ្ឌមានជ័យ ក្រោមការចង្អុលបង្ហាញពីលោក ពេជ្រ កែវមុនី អភិបាលនៃគណៈ អភិបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចំនួន ១៦នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ណិប វិបូ អធិការរង និងវរសេនីយ៍ត្រី គឹម កល្យាណ ឋានៈ អធិការរង សហការជាមួយកម្លាំងសណ្ដាប់ធ្នាប់សាលាខណ្ឌមានជ័យ ចំនួន ២៦នាក់ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ចំនួន ១៦នាក់ (សរុបចំនួន ៥៦នាក់)។

ជាលទ្ធផលត្រួតពិនិត្យបានរួមមាន ៖ ១-រថយន្តឆ្លងកាត់ចំនួន ៤០គ្រឿង។ ២-ម៉ូតូឆ្លងកាត់ចំនួន ៧៥ គ្រឿង ។ ៣-អាវុធឆ្លងកាត់ គ្មាន ។

CMA_LongBanner

ក្នុងនោះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ខណៈពេលជិះម៉ូតូមួយគ្រឿងឌុបគ្នាចូលមក ដោយមានការសង្ស័យក៏បានហៅឲ្យឈប់ដើម្បីត្រួតពិនិត្យ ជាក់ស្ដែងរកឃេីញ ក្រាមសថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន២០កញ្ចប់ថង់តូច (ដែលខ្ចប់ក្នុងលុយខ្មែរ ក្រដាសប្រាក់១០០រៀល) ទេីបសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង រួចបញ្ជូនទៅធ្វេីការសាកសួរ នៅស្នាក់ការប៉ុស្តិ៍នគរបាលបឹងទំពុនទី២តែម្ដង ។

ដកហូតវត្ថុតាង ៖ ក្រាមពណ៍ សថ្លា ចំនួន២០កញ្ចប់ថង់តូច (ខ្ចប់ក្នុងលុយខ្មែរប្រភេទក្រដាស១០០រៀល) ម៉ូតូ១គ្រឿង ម៉ាក AIR BLADE ពណ៍ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 1CY-2717 និងទូរស័ព្ទដៃចាស់ ចំនួន០៣គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងដកហូត ត្រូវបានបញ្ជូនខ្លួនទៅសាកសួរ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ ដើម្បីចាត់ការតាមនីតិវិធី ៕ (អត្ថបទរូបភាព ម៉េង)

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close