គ្រោះថ្នាក់ចរាចណ៍ក្រឡាប់គោយន្តកន្រ្តៃស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល២០នាក់

180

ឧត្តរមានជ័យ៖ គ្រោះថ្នាក់ចរាចណ៍បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃ១២ ខែមេសា ឆ្នាំ២០១៩ នៅចំណុច អូរត្រជាក់ចិត្ត ក្នុងភូមិជប់គគីរខាងលិច ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ។

សមត្ថកិច្ចបានអោយដឹងថា គ្រោះថ្នាក់ចរាចណ៍នេះបណ្តាលអោយមនុស្សម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាល ២០នាក់ ខណៈគោយន្តកន្រ្តៃបើកចុះពីលើភ្នំក្នុងល្បឿនលឿនក៏រ៉េចង្កូតធ្លាក់ផ្លូវតៃកុងគោយន្តកន្ត្រៃបានស្លាប់។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានបញ្ចូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ឯអ្នកស្លាប់ត្រូវបានក្រុមគ្រូសារយកទៅធ្វើបុណ្យ តាមប្រពៃណី។
រហូតមកដល់ពេលនេះសមត្ថកិច្ចពុំទានបានបញ្ចាក់ច្បាស់លាស់នៅឡើយទេ ពីស្ថានភាព ខណៈជនរងគ្រោះកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ដឹងត្រឹមតែអ្នករងរបួសស្រាលគ្រូពេទ្យអោយត្រឡប់មកផ្ទះវិញខ្លះៗហើយ៕  ប៊ុនរិទ្ធី

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close