បើកជែងទាំងប្រថុយជ្រុលទៅបុកម៉ូតូ បង្កអោយស្លាប់ម្នាក់

34

កំពង់ធំ៖ ហេតុការគ្រោះថ្នាក់ចរាចរណ៏នេះ បានកើតឡើងនៅវេលា៤និង៣០នាទី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១៧២-១៧៣ ភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត បុកម៉ូតូ ក្នុងទឹសដៅផ្ទុយគ្នា បណ្ដាលឲ្យស្លាប់០១នាក ខូចខាតម៉ូតូ០១គ្រឿង រថយន្ត០១គ្រឿង ។

សមត្ថកិច្ចបានអោយដឹងថា រថយន្តបង្កម៉ាកកាមរី(បាឡែន) ពណ៌ស ផ្លាកលេខកំពង់ធំ2B.4374 (ទឹសដៅពីលិចទៅកើត) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។

ម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ1A.1328 (ទឹសដៅពីកើតទៅលិច) បើកបរដោយឈ្មោះ ញឹម ធិន ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិត្នោត ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ)(មិនពាក់មួកសុវិត្ថភាព)(មុខរបរកសិករ)។

មូលហេតុជាបឋមបង្កដោយអ្នកបើកបររថយន្ត បើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីចាត់វិធានការផ្លូវច្បាប់ ៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close