រថយន្តក្រុងដឹកអ្នកដំណេីរក្រុមហ៊ុន ភីអេស​ បត់ស្ដាំ​កៀរម៉ូតូផ្ទប់បង្គោលដែក​ បណ្ដាលឲ្យរងរបួសធ្ងន់ បាក់ម្រាមជេីងអស់៤ ស្មានតែគ្មានអ្នកតាម ទេីបបេីករត់យករថយន្តទៅទុក នៅមុខក្រុមហ៊ុន​ធ្វេីប្រងេីយ!

225

រាជធានីភ្នំពេញ​ ៖​ បុរស២នាក់ ជិះម៉ូតូឌុបគ្នា បត់មកស្ដាំដៃ ​ស្រាប់តែត្រូវបានរថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុនឯកជនមួយគ្រឿង​ បេីកបត់មកស្ដាំដៃដែរ​ តែជ្រុលកៀរម៉ូតូផ្ទប់ជាមួយបង្គោលដែក​ បណ្ដាលឲ្យរងរបួសធ្ងន់ បាក់ម្រាមជេីងឆ្វេងអស់៤ម្រាម ហេីយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកឯរថយន្តបង្កបានបន្តដំណើរទៅឈប់ចតនៅមុខចំណតក្រុមហ៊ុន ភីអេស​ ដឹកអ្នកដំណើរ​ ធ្វេីប្រងេីយ ស្មានតែគ្មានអ្នកតាម តែត្រូវបានប្រជាពលរដ្ឋតែឃើញ​ រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យមេីលផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ បានកើតឡើង​វេលាម៉ោង១១:៣០នាទីយប់ ថ្ងៃសៅរ៍​ ទី១៣ ខែមេសា ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចផ្លូវបែកជាបី ស្តុប NOKIA ផ្លូវលេខ២០០៤ កែងផ្លូវ​លេខ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរស២នាក់ ជិះម៉ូតូឌ្រីមសង់មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FA-2383 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចមកកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ស្ដាំដៃមកផ្លូវ២៧១ ហើយក៏មានរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង​ ពណ៍ខៀវ​លាយស ពាក់ស្លាកលេខភ្នំពេញ​ 3B-3499 របស់ក្រុមហ៊ុន ភីអេស (PS) ដឹកអ្នកដំណើរ បេីកមកតាមបណ្ដោយផ្លូវ២០០៤ ក្នុងទិសដៅស្របគ្នា បានស្ដាំដៃមកផ្លូវ២៧១ដូចគ្នា​ ស្រាប់តែកៀម៉ូតូរបស់ជនរងគ្រោះ ទៅបុកនឹងបង្គោលដែកនៅចិញ្ចើមផ្លូវ បណ្ដាលអោយបុរសម្នាក់​ រងរបួសរងរបួសធ្ងន់ បាក់ម្រាមជើងឆ្វេង អស់៤​ ហើយត្រូវបានបងប្អូនប្រជាពរដ្ឋនៅកន្លែងកើតហេតុ នាំគ្នាជួយសង្គ្រោះបឋមនិងហៅរថយន្តសង្គ្រោះគិលានសង្គ្រោះគ្លីនិកមហានគរ មកដឹកយកទៅមន្ទីរពេទ្យ។

ចំណែកឯរថយន្តក្រុងខាងលេីវិញបានបន្ថែមល្បឿនបើកចេញពីកន្លែងកើតហេតុរហូតទៅដល់ផ្លូវព្រះមុនីរ៉េត មុខក្រុមហ៊ុន​ ភីអេស​ (PS) ដឹកអ្នកដំណើរ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញទើបរាយការណ៍ប្រាប់សមត្ថកិច្ចខណ្ឌសែនសុខ​ ឱ្យចុះមកកន្លែងកើតហេតុ រួចទាក់ទងសហការជាមួយសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទំនប់ទឹក​ រួចនាំយករថយន្តទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋានខណ្ឌសែនសុខ​ ដេីម្បីធ្វើការដោះស្រាយបន្តទៅតាមផ្លូវច្បាប់ផងដែរ៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close