UI_LongBanner

ទីបំផុតចោរ​ឆក់ទូរស័ព្ទ​៧ដង លួចកាច់ក​ម៉ូតូម្ដង​ ត្រូវបានអស់​លក្ខណ៍ ក្រោយពីឌុបគ្នាមករកលួច ម៉ូតូដែលទុកឲ្យលួច​ ជាអន្ទាក់សមត្ថកិច្ចព្រហ្មទណ្ឌ​កម្រិតស្រាល​ ដែលកំពុងពួនក្នុងឡានរងចាំចាប់

184

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ នៃ អធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៣:០០នាទីរំលងអាធ្រាត្រ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទលួច (លួចយកម៉ូតូ) បន្ទាប់ពីត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងជនរងគ្រោះ ឃាត់ខ្លួននៅចំណុចលើដងផ្លូវលេខ១៣២ ក្រុមទី១០៥ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍បឹងកក់ទី២ ដែលប្រព្រឹត្តកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៣:៤០នាទីទាបភ្លឺ​ នៅចំណុចមុខផ្ទះលេខ៧២ ផ្លូវលេខ៥៩៨ ក្រុមទី២៧ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យដែលឃាត់ខ្លួនបាន​មានឈ្មោះ១-ឈ្មោះ ឈឿន ផានិត ហៅ និត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ មានទីកន្លែងកំណើត ស្រុកដងទង់ ខេត្តកោះកុង ។ ២-ឈ្មោះ ទិប ម៉ា ហៅ “TODAY” ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានទីកន្លែងកំណើត ភូមិបុកក្រសាំង ឃុំព្រៃអង្គុញ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

វត្ថុតាងចាប់យកមាន ម៉ូតូ០១គ្រឿងម៉ាក Suzuki Let’s ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FH-9875 ដែលមានលេខតួនិងលេខម៉ាស៊ីន: 403703 និងកូនសោរម៉ូតូមួយចំនួន (ចាប់យកពីឈ្មោះ ទិប ម៉ា ហៅ TODAY ) ។

ជនរងគ្រោះឈ្មោះ ម៉ាញ់ ស្រីពៅ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅផ្ទះជួលលេខ៧២ ផ្លូវលេខ៥៩៨ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សំភារ:បាត់បង់មាន ម៉ូតូ០១គ្រឿងម៉ាក Zoomer X ស៊េរី 2017 ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ 1GH-7217 លេខតួ 0136693 និងលេខម៉ាស៊ីន 5136693 ។

CMA_LongBanner

សមត្ថកិច្ចបានអោយដឹងពីដំណើររឿងហេតុថា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៣:០០នាទីរំលងអាធ្រាត្រ ជនរងគ្រោះឈ្មោះ ម៉ាញ់ ស្រីពៅ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក Zoomer X ស៊េរី 2017 ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1GH-7217 ចេញពីហាងអ៊ុតសក់នៅម្ដុំចោមចៅ មកផ្ទះជួលលេខ៧២ ផ្លូវលេខ៥៩៨ ក្រុមទី២៧ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពេលមកដល់ជនរងគ្រោះក៏បានចតម៉ូតូខាងលើនៅខាងមុខផ្ទះលេខ៧២ រួចជនរងគ្រោះឈ្មោះ ម៉ាញ់ ស្រីពៅ ក៏ឡើងទៅលើផ្ទះជួល រហូតដល់ម៉ោងប្រហែល៣:៤០នាទីរំលងអាធ្រាត្រ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ឈ្មោះ ឈឿន ផានិត ហៅ និត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ទិប ម៉ា ហៅ TODAY ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូ០១គ្រឿងម៉ាក Suzuki Let`s ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FH-9875 បានមកធ្វើសកម្មភាព លួចម៉ូតូរបស់ជនរងគ្រោះ ដោយជនសង្ស័យឈ្មោះ ឈឿន ផានិត ហៅ និត បានយកដែកសំប៉ែត្រ សំរាប់កាច់កម៉ូតូ ទៅបំបាក់កម៉ូតូរបស់ជនរងគ្រោះ ចំណែកជនសង្ស័យឈ្មោះ ទិប ម៉ា ហៅ TODAY ជាអ្នកចាំមើលផ្លូវ លុះពេលលួចបានសម្រេចហើយ ជនសង្ស័យក៏ជិះម៉ូតូគេចខ្លួនបាត់ទៅ ។

លុះមួយសន្ទុះក្រោយមកជនរងគ្រោះឈ្មោះ ម៉ាញ់ ស្រីពៅ បានចុះមកក្រោមវិញស្រាប់តែបាត់ម៉ូតូ ក្រោយកើតហេតុជនរងគ្រោះឈ្មោះ ម៉ាញ់ ស្រីពៅ ក៏បានបើកកាម៉េរ៉ាសុវត្ថិភាពផ្ទះលេខ៧២មើល ក៏ឃើញរូបជនសង្ស័យចំនួន០២នាក់ ឈ្មោះ ឈឿន ផានិត ហៅ និត និងឈ្មោះ ទិប ម៉ា ហៅ TODAY បានធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួនហើយគេចខ្លួនបាត់ ។ រហូតមកដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៣:០០នាទីរំលងអាធ្រាត្រ ទើបកំលាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងជនរងគ្រោះឈ្មោះ ម៉ាញ់ ស្រីពៅ បានប្រទះឃើញជនសង្ស័យឈ្មោះ ឈឿន ផានិត ហៅ “និត” និងឈ្មោះ ទិប ម៉ា ហៅ “TODAY” (មើលតាមរូបភាពកាម៉េរ៉ាសុវត្ថិភាពផ្ទះកើហេតុស្គាល់មុខច្បាស់) កំពុងជិះតាមលើដងផ្លូវលេខ១៣២ ក្រុមទី១០៥ ភូមិ២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏ឃាត់ខ្លួនជនសង្ស័យទាំងពីររូបនេះនិងវត្ថុតាង (ម៉ូតូជិះធ្វើសកម្មភាពលួច និង កូនសោរមួយចំនួន) រួចយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ និងដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់តែម្ដង ។

តាមចំលើយសារភាពរបស់ជនសង្ស័យទាំងពីរឈ្មោះ ឈឿន ផានិត ហៅ និត និងឈ្មោះ ទិប ម៉ា ហៅ TODAY បានសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាព លួចម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន ក្រោយពេលធ្វើសកម្មភាពលួចរួច ពួកខ្លួនទាំងពីរនាក់ក៏ជិះគេចខ្លួន រួចយកម៉ូតូដែលលួចបាននោះ ទៅលក់នៅម្ដុំឃ្លាំងរំសេវ (លក់ឲ្យអ្នកមិនស្គាល់ឈ្មោះ) បានតំលៃ៥០០$ (ប្រាំរយដុល្លារ) ចំណែកដែកសំរាប់កាច់កម៉ូតូពួកខ្លួនបាន បោះចោលតាមផ្លូវក្រោយ ពេលធ្វើសកម្មភាពរួច ។

ការធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោមជនសង្ស័យទាំងពីរនាក់​ មានភាព វិជ្ជមាន ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ បានបញ្ជូនទៅកាន់ នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីការសាកសួរ និងចាត់ការបន្តតាមផ្លូវច្បាប់ ៕​ (ដោយបងម៉េង)

 

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close