អុចធូបអុចទៀន ទទួលទេវតាឆ្នាំថ្មី នៅលេីផ្ទះ ហេីយមកអង្គុយជួបជុំគ្នាក្រោមផ្ទះ ស្រាប់តែមានអណ្ដាតភ្លេីងឆាបឆេះយ៉ាងសន្ធោរសន្ធៅ​ ទេីបដឹងថាភ្លេីងឆេះផ្ទះ​ ស្រែកឆោឡោ​ឡេីងតែម្ដង​!

485

ខេត្តកោះកុង​ ៖ បន្ទាប់ពីទទួលទេវតាឆ្នាំថ្មី​ ឆ្នាំកុរ​ ពស២៥៦៣​ មិនបាន២០នាទីផង​ ស្រាប់តែមានករណីអគ្គីភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួនមួយខ្នង សង់ពីឈើ ស្ថិតនៅចំណុចក្រោយ អៀង អាយ ចាស់ ស្ថិតក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បង្កការភ្ញាក់ផ្អេីល​ដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យ​ ជួយអន្តរាគមន៍បាញ់ពន្លត់ទប់ស្កាត់ មិនអោយរាលទៅឆេះផ្ទះអ្នកជិតខាងបានទាន់ពេលវេលា ដោយប្រើប្រាស់ទឹកអស់ចំនួន ១០ឡាន ។

ហេតុការណ៍អគ្គិភ័យ​នេះបានឆាបឆេះឡេីងនៅវេលាម៉ោងជាង០៤រសៀល​ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ដែលជាថ្ងៃចូលឆ្នាំប្រពៃណីដំបូង​ ថ្ងៃមហាសង្ក្រាន្ត​។

សមត្ថកិច្ចបានអោយដឹងថា​ ម្ចាស់ផ្ទះរងគ្រោះខាងលេី មានឈ្មោះ កែន គឹមហាន ភេទ ប្រុស អាយុ ៤៧ឆ្នាំ ។

មូលហេតុម្ចាស់ផ្ទះ បានអុចធូបទទួលទេវតា នៅផ្ទះជាន់លេី ហេីយនាំគ្នាមកអង្គុយលេងនៅខាងក្រោមផ្ទះ ទេីបឆេះរាលដាល​ចេញជាអណ្ដាតភ្លេីង​ បង្កការភ្ញាក់ផ្អេីល​ឡេីងតែម្ដង៕​ (ដោយបងម៉េង​)

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close