ម៉ូតូ២គ្រឿងបុកគ្នាពេញ បណ្តាលស្លាប់ម្នាក់និងរបួសធ្ងន់២នាក់

186

កំពង់ធំ៖​ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះនៅថ្ងៃទី១៤ ខែមេសាឆ្នាំ២០១៩ ត្រូវនឹងថ្ងៃ១០កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ វេលាម៉ោង១១ៈ៣០នាទីលើផ្លូវជាតិលេខ៦ ភូមិបន្ទាយយមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំមានករណីគ្រោះថ្នាក់ចរាចរម៉ូតូ បុកម៉ូតូបើកបរឆ្លងកាត់ផ្លូវ បណ្តាលឲ្យស្លាប់០១នាក់(ស្រី) របួសធ្ងន់០២នាក់(ប្រុស) ខូចខាតម៉ូតូ០២គ្រឿង ៖
សមត្ថកិច្ចបានអោយដឹងថា ម៉ូតូម៉ាកYamaha ពណ៌ក្រហម ផ្លាកលេខភ្នំពេញ1F.8588 (បើកបរទឹសដៅពីដៅទៅត្បូងទៅជើង) ដោយឈ្មោះ ប៉ោ.ពីសិដ្ឋ ភេទប្រុសអាយុ២៦ឆ្នាំ នៅភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (របួសធ្ងន់(មុខរបរបើកបររថយន្ត) ។ ឌុបប្រពន្ធឈ្មោះ យ៉ាន់.វ៉ាន់ឌី អាយុ២៩ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ)(ពាក់មួកសុវត្ថិភាព)(មុខរបរមេផ្ទះ)។

ម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ1F.3002 (បើកបរឆ្លងកាត់ផ្លូវពីលិចទៅកើត) ដោយឈ្មោះ ហុឹម.ប៉ុន ភេទប្រុស អាយុ៥១ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ(របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព)(មុខរបរកសិករ)។
មូលហេតុបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូឆ្លងកាត់ផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន។វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក៕

CMA_LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close