UI_LongBanner

ថាទៅស្រុកចូលឆ្នាំថ្មីជួបជុំក្រុមគ្រួសារ ឲ្យសប្បាយ បែ្រក្លាយជាទុក្ខ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តបករថយន្ត ស្លាប់៣នាក់ របួសធ្ងន់ម្នាក់

453

ខេត្តត្បូងឃ្មុំ ៖ រថយន្ត២គ្រឿងបើកបុកគ្នា ស្លាប់៣នាក់ របួសធ្ងន់ម្នាក់កាលពីព្រឹកព្តលឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩នេះ នៅលើផ្លូវជាតិលេខ៧ ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៨-១៤៩ ស្ថិតភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

រថយន្ដបាឡែនជិះគ្នា៤នាក់ ធ្វើដំណើរក្នុងទិសដៅស្របគ្នា ដោយប្រើប្រាស់ក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុ បានបុករថយន្ដហ៊ីយ៉ាន់ដាយ ដឹកទឹកកកពីក្រោយពេញទំហឹង បណ្ដាលឲ្យអ្នកជិះក្នុងរថយន្ដបាឡែន៣នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់។

CMA_LongBanner

រថយន្ដបាឡែន ពណ៌ទឹកប្រាក់ បើកបរដោយឈ្មោះ សៅ សុធា ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរ៣នាក់ទៀត ទី១៖ឈ្មោះ កាន់ សាវី ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ស្លាប់នៅកន្លែងកើតហេតុ), ទី២៖ឈ្មោះ លី ផល្លា ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ) និងទី៣៖ឈ្មោះ ពេជ្រ ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិអូតាគាំ១ សង្កាត់ទួលតាអែក ក្រុងបាត់ដំបង ខេត្តបាត់ដំបង (របួសធ្ងន់)។ ដោយឡែក អ្នកបើកបររថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ បានរត់គេចខ្លួនពីកន្លែងកើតហេតុ។

កម្លាំងនគរបាលជំនាញបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយឡែកសពត្រូវបានទាក់ទងទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close